តារាចំរៀងវ័យក្មេង Miley Cryrus ដែលទស្សនិកជន ធ្លាប់បានស្គាល់ថា ជាតារាចំរៀងដែលគួរអោយស្រឡាញ់ ហើយថ្មីៗនេះនាងបាន កែប្រែស្ទីលនិងរូបរាងរបស់នាង ទៅជាមនុស្សមួយផ្សេងទៀត ដែលទទួលបានទាំងការគាំទ្រ និងការរិះគន់យ៉ាងខ្លាំងក្លា ។
ឥទ្ធិពលនៃការរិះគន់បទ We Can't Stop មិនទាន់សាបរលាបផង ឥលូវនេះនាងបានចេញបទថ្មីមួយទៀតហើយ ហើយនាងក៏នាំមកនូវភាពភ្ញាក់ផ្អើលថ្មីម្តងទៀតផងដែរ ។ បទថ្មីនេះមានចំណងជើងថា Wrecking Ball ដែលជាបទមនោសញ្ជោតិនា អត្ថន័យធ្វើអោយអ្នកស្តាប់ចូលចិត្ត តែបើយើងក្រលេកទៅមើលវីដេអូវិញ ទស្សនិកជននឹងយកដៃ ទះថ្ងាស់របស់ខ្លួនជាមិនខាន ។ ទស្សនិកជនចូលរួមទស្សនា ហើយវាយតំលៃទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ youtube