ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Chinadaily ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានមុននេះ បានអោយដឹងថា ប្រទេសចិនបានបាញ់ផ្កាយរណបរបស់ខ្លួន ​ ចូលទៅក្នុងលំហអាកាសប្រកបទៅដោយភាពជោគជ័យហើយ នាព្រឹកព្រលឹមថ្ងៃពុធនេះ។

គួរបញ្ជាក់ផងដែរថា  ផ្កាយរណបមួយនោះមានឈ្មោះថា  GK-2 ត្រូវបានបាញ់បង្ហោះចូលទៅក្នុងលំហអាកាស​ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបJiuquan មានមូលដ្ឋាននៅទិសពាយ័ព្យ ប្រទេសចិន។

width=472

លើសពីនេះទៅទៀត  បើយោងតាមសម្តីលោក Gobi Desert ដែលជាអ្នកនាំពាក្យមកពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan បានបន្ថែមអោយដឹងថា ផ្កាយរណបដែលមានឈ្មោះថា GK-2 នេះត្រូវបានបាញ់បង្ហោះចូលទៅក្នុងលំហអាកាស កាលពីវេលាម៉ោង ១២ និង ១៣ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ធ្នូ ២០១២ យប់មិញនេះ ។  មិនត្រឹមតែប៉ុណ្ណោះ ផ្កាយរណបមួយនេះ វាមានតូនាទីយ៉ាងសំខាន់  ក្នុងការឈ្លបយកការពីដំណើរគោចររបស់ផែនដី។

អ្វីដែលបានបញ្ជាក់ជាចុងក្រោយនោះគឺថា  ប្រទេសចិនមានគម្រោងបាញ់បង្ហោះផ្កាយរណប ២០ ផ្សេងទៀត ចូលទៅក្នុងលំហអាកាសក្នុងអំឡុងឆ្នាំ ២០១៣ ខាងមុខនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily