បើយោងទៅតាមវិទ្យាស្ថានឯកទេសខាងជម្ងឺកុមាររបស់សហរដ្ឋអាមេរិកបានអោយដឹងថា វាគ្មានសារៈសំខាន់អ្វីណាស់ណានោះទេ  ក្នុងការអប់រំកុមារតាមកញ្ជក់ទូរទស្សន៍ ។ លើសពីនេះទៅទៀត   វិទ្យាស្ថានមួយនេះក៏បានបញ្ជាក់បន្ថែមថា   ការអនុញ្ញាតអោយកុមារតូចៗមើលវីដែអូ   ឬកម្មវិធីតាមទូរទស្សន៍    ទោះបីជាវាមានផលប៉ះពាល់វិជ្ជមាន ក៏មានផលប៉ះពាល់អវិជ្ជមានផងដែរ។

width=486

បើយោងទៅតាមការសិក្សាស្រាវជ្រាវ   ទៅលើបញ្ហាមួយនេះ  ក្នុងការអនុញ្ញាតអោយទារកមើលទូរទស្សន៍ ចាប់តាំងពីឆ្នាំ ១៩៩៩ មក  បានអោយដឹងថា ទារកទាំងអស់នោះពុំទាន់បានដឹងច្បាស់នៅឡើយទេ ថាតើកំពុងតែមានអ្វីកើតឡើងនៅលើកញ្ជក់ទូរទស្សន៍ លុះត្រាពួកគេមានអាយុដល់២ ឆ្នាំសិនទើបអាចយល់ដឹងច្បាស់។

ប្រសិនបើលោកអ្នកជាមាតាបិតារបស់ទារកតូចៗនោះ បានធ្វើការបិទទូរទស្សន៍នាពេលរាត្រីនោះវាគឺជាការប្រសើរមួយក្នុងការអោយទារកគេងបានស្កប់ស្កល់  ផ្ទុយទៅវិញ   ប្រសិនណាបើមិនធ្វើដូច្នោះទេ  នោះវានិងមានផលប៉ះពាល់អវិជ្ជមានទៅដល់ទារក  ដែលអាចធើ្វអោយអារម្មណ៏របស់គេមិនល្អ ក៏ដូចជាអកប្បកិរិយា និងការរៀនសូត្ររបស់គេនាពេលអនាគត ពិបាកក្នុងការចាប់យក

width=492

គួរបញ្ជាក់ផងដែរថា  បើយោងទៅតាមការស្រាវជ្រាវរបស់វិទ្យាស្ថានអភិវឌ្ឍន៏ចិត្តគំនិតរបស់ទារកបានអោយដឹងថា នៅពេលដែលទារកចំណាយពេលច្រើននៅមុខកញ្ជក់ទូរទស្សន៍ នោះវានិងអាចពន្យាពេលក្នុងការលូតលាស់ ក៏ដូចជាការអភិវឌ្ឍន៏ បញ្ញានិងស្មារតីរបស់ទារក។

ផ្ទុយទៅវិញ  លោកអ្នកជាមាតាបិតាគួរណាចំណាយពេលអោយបានច្រើនក្នុងការលេងជាមួយទារកជជែកកំសាន្ត ដែលវាគឺជាអត្ថប្រយោជន៏ក្នុងការអភិវឌ្ឍន៏ បញ្ញានិងស្មារតីរបស់ទារក។

មិនត្រឹមតែប៉ុណ្ណោះ  បើតាមដំបូន្មានរបស់អ្នកជំនាញបានអោយដឹងថា  លោកអ្នកត្រូវធានាអោយបានថាទារកបានចំណាយពេលវេលារបស់គេក្នុងការលេងតែម្នាក់ឯង ដោយវាគឺជាអត្ថប្រយោជន៏មួយដល់ល្អបំផុត   អាចអោយខ្លួនគេផ្ទាល់ចេះដោះស្រាយបញ្ហាកើតមានឡើងចំពោះមុខ   ធ្វើការលេងដោយមានការវិភាគ និងចេះមានគំនិតច្នៃប្រឌិតផងដែរ។

លោកអ្នកត្រូវបា្រកដអោយបានថា នៅពេលដែលក្មេងមានអាយុក្រោម ២ ឆ្នាំមិនត្រូវអោយគេនៅមុខកញ្ជក់ទូរទស្សន៍ច្រើនពេកនោះទេ ដែលវាគឺជាផលប៉ះពាល់អវិជ្ជមានមួយទៅលើទារក នេះបើយោងទៅតាមការស្រាវជ្រាវរបស់វិទ្យាស្ថានសហរដ្ឋអាមេរិក៕

ដោយ ៖​ រិទ្ធីប្រភព ៖ yourhealth