ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីជំទង់វ័យ ១៥ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម  បន្ទាប់ពីមានឆ្លាមកំណាចមួយក្បាល  បើកការវាយប្រហារ ត្របាប់ហែកស៊ីជាពីរ នៅឯឆ្នេរសមុទ្រ Reunion ប្រទេសបារាំង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

ដោយឡែក អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ក្មេងស្រីជំទង់រូបនេះអំឡុងពេលនៃការវាយប្រហារ គេចុះលេងទឹកសមុទ្រ  មានចម្ងាយត្រឹមតែ ៣  ទៅ  ៥  ម៉ែត្រតែប៉ុណ្ណោះ​  ហើយបើនិយាយពីសោកនាដកម្ម  ដែលបានកើតឡើងទៅលើក្មេងស្រីរូបនេះវិញ  គឹបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ២ និង ៣០ នាទីរសៀល (ម៉ោងក្នុងស្រុកប្រទេសបារាំង) ។

width=442

យ៉ាងណាមិញ បើយោងតាមសម្តីលោក  Gina H oarau  ជានាយកចាត់ការទូទៅខាងសុខសុវត្ថិភាពសាធារណៈអោយដឹងថា ផ្នែកខ្លះនៃរាងកាយជនរងគ្រោះ   ត្រូវបានដាច់ទៅជាចំណីអាហារឆ្លាមកំណាចមួយក្បាលនោះ ខណៈពេលដែលការវាយប្រហារលើកនេះ ពិតជាបង្កអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង    ក៏ព្រោះតែឆ្លាមកំណាច  ហ៊ានបើកការវាយប្រហារកៀកទៅនឹងឆ្នេរសមុទ្រមែនទែន។

គួររំឭកផងដែរថា ក្មេងស្រីជំទង់ដែលជាជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះ រួមទាំងស្រ្តីជាម្តាយ បានមកលេងឆ្នេរសមុទ្រមួយនេះ នាឱកាសមកលេង និងសួរសុខទុក្ខឪពុករបស់ខ្លួន ដែលបានបំរើការនៅក្នុងតំបន់នេះ៕

ដោយ​ ៖ រិទ្ធីប្រភព ៖ ស្កាយ