បើយោងទៅតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ត បានអះអាងអោយដឹងថា ដុំទឹកកកនៅក្នុងមហាសមុទ្រអាកទិក   អាត្រានៃការរលាយមានល្បឿនលឿនជាងការរំពឹងទុកទៅទៀត។

គួរបញ្ជាក់ផងដែរថា ​  បើយោងទៅតាមទីភ្នាក់ងារលំហអាកាសអឹរ៉ុប  បានបញ្ជាក់អោយដឹងផងដែរ បន្ទាប់ពីបានប្រើប្រាស់នូវប្រព័ន្ធ  salellites ធ្វើការវិភាគទៅលើដុំទឹកកក បានអោយដឹងថា ដុំទឹកកកនេះ បានរលាយដល់ទៅជាង  900  ម៉ែត្រគូប   ក្នុងរយៈពេលត្រឹមតែមួយឆ្នាំចុងក្រោយតែប៉ុណ្ណោះដែលវាមិនសឹងអាចនឹងជឿបាន ក៏ដោយសារវារលាយឆាប់រហ័សជាងការរំពឹងទុកទៅទៀត ។

/

ករណីនេះ សរបញ្ជាក់អោយឃើញថា ការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន បានចោទជាបញ្ហាយ៉ាងខ្លាំង  ស្របពេលដែលសីតុណ្ហភាពពិភពលោក កាន់តែក្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។ លើសពីនេះទៅទៀត  អ្នកវិទ្យាសាស្រ្តមួយចំនួន  ក៏បានបញ្ជូននាវាមុជទឹក ទៅក្នុងតំបន់ប៉ូល   ដើម្បីធ្វើការស្វែងយល់ពីដំណើររលាយនៅក្នុងតំបន់នោះ។

បន្ទាប់ពីមានការស្រាវជ្រាវពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្ត ជារួម ក៏បានបញ្ជាក់អះអាងថា  តំបន់ប៉ូលក៏ដូចជាដុំទឹកកកនៅក្នុងតំបន់នោះ  មានការប្រែប្រួលយ៉ាងខ្លាំង  ដែលមូលហេតុចម្បងបណ្តាលមកពីបំរែបំរួលអាកាសធាតុសកល    ដែលវាគឺជាហានិភ័យមួយខ្ពស់  ដែលអាចធ្វើអោយដុំទឹកកកឆាប់រលាយ នឹងអាចធ្វើកំរិតកំពស់ទឹកសមុទ្រកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

width=505

ជារួមអ្នកវិទ្យាសាស្រ្តក៏បានបញ្ជាក់បន្ថែមថា ដុំទឹកកកនៅក្នុងតំបន់ប៉ូលអាចនឹងរលាយបាត់ទាំងស្រុងក្នុងរយៈពេលជាង 10 ឆ្នាំទៀត ប្រសិនណា បើគ្មានការអន្តរាគមន៍ណាមួយនោះទេ ស្របពេលដែលពិភពលោកកំពុងតែត្រូវបានគំរាមគំហែងដោយបំរែបំរួលអាកាសធាតុជាសកល៕

ដោយ ៖ រិទ្ធីប្រភព ៖ dailymail