ព័ត៌មានអន្តរជាតិ ៖ លោកស្រី Josephine Fanning វ័យ ៤៧ ត្រូវជាភរិយារបស់មន្រ្តីជាន់ខ្ពស់មកពីរដ្ឋ tennessee លោក Daniel Fanning បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្មេងប្រុសតូចវ័យ ៤ ឆ្នាំ ប្រដាប់ទៅដោយកាំភ្លើងខ្លី ក្នុងអំឡុងកម្មវិធីជប់លៀងមួយ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស CNN ។

បើតាមប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គូស្វាមីភរិយាមួយគូនេះ បានរៀបចំពិធីជប់លៀងមួយ នៅក្នុងផ្ទះរបស់ខ្លួន កាលពីរាត្រីថ្ងៃច័ន្ទក្នុងរដ្ឋtennesseeដោយមានការចូលរួមពីសំណាក់បងប្អូន សាច់ញាត្តិ ក៏ដូចជា មិត្តភក្កិមួយចំនួនផ្សេងទៀត។
ទន្ទឹមនឹងកម្មវិធីជប់លៀង ប្រព្រឹត្តិទៅយ៉ាងរលូននោះ ស្រ្តីជាភរិយា ដែលជាជនរងគ្រោះបាននាំបងប្អូនសាច់ញាត្តិរបស់ខ្លួន ឡើងទៅកាន់បន្ទប់គេងរបស់ខ្លួន ដើម្បីណែនាំអោយមើលកាំភ្លើងខ្លីរបស់ខ្លួន រំពេចនោះ ស្រាប់តែមានក្មេងប្រុសតូចវ័យ ៤ ឆ្នាំម្នាក់ឡើងទៅតាម ទំនងជាកូនរបស់ភ្ញៀវកិត្តិយសដែលបានមកចូលរួម ។ ដោយមានការធ្វេសប្រហែស ក្មេងប្រុសតូចរូបនោះ ក៏បានកាន់កាំភ្លើងខ្លី និងបានរាកៃដោយអចេតនាតែម្តង។

តែទោះជាយ៉ាងណា បើយោងតាមសម្តីមន្រ្តីផ្លូវការ មកពីអង្គភាពតាមដានស៊ើបអង្កេត FBI ឈ្មោះ Kristin Helm បានគូសបញ្ជាក់អោយដឹងថា ករណីសោកនាដកម្មខាងលើនេះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN