ព័ត៌មានអន្តរជាតិ ៖ ដោយសារតែខឹងចិត្តនឹងមិត្តប្រុស មានស្រីថ្មី យុវតីវ័យ ១៩ ឆ្នាំម្នាក់ ក៏សំរេចចិត្តគិតខ្លី ដោយធ្វើអត្តឃាត លោតចុះពីលើផ្ទះ ខណៈពេលដែលសកម្មភាពទាំងនោះត្រូវបានថតជាប់ដោយមិត្តប្រុសរបស់ខ្លួន នេះបើយោងតាមការដក់ស្រង់សារព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស worldnews កាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា យុវតីវ័យ ១៩ ឆ្នាំរូបនោះ មានឈ្មោះថា Joanne Griffiths រីឯមិត្តប្រុសរូបនោះវិញ មានឈ្មោះថា Mr. Newell វ័យ២២ ឆ្នាំ។ លើសពីនេះប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា មូលហេតុដែលបានធ្វើអោយនាងគិតខ្លី ក្នុងការធ្វើអត្តឃាតលោតសម្លាប់ខ្លួនបែបនេះ ក៏ព្រោះតែ នាងទើបរកឃើញថា មិត្តប្រុសរបស់ខ្លួនលួចមានស្រីថ្មី ហើយគូស្នេហ៍មួយនេះ ក៏បានឈ្លោះប្រកែកគ្នា រហូតដល់ថ្នាក់ យុវតីជាជនរងគ្រោះ បានសំរេចចិត្តក្នុងការលោតចុះ សម្លាប់ខ្លួន ស្របពេលដែលហេតុការណ៍ទាំងអស់ ត្រូវបានថតជាសម្លេងពីសំណាក់បុរសជាមិត្តប្រុស ដើម្បីបង្ការកុំអោយក្រុមភ្នាក់ងារមានសមត្តកិច្ចចោទប្រកាន់ថា គាត់ជាអ្នកសម្លាប់នាង។
គួររំឭកផងដែរថា អំឡុងពេលនៃការលោតសម្លាប់ខ្ឡួននោះ ក្រុមមន្ត្រីប៉ូលីសក៏បានមកដល់កន្លែងកើតហេតុផងដែរ ដើម្បីធ្វើការចរចារអោយនាងចុះមកវិញ តែនាងមិនព្រមក៏លោតសម្លាប់ខ្លួនតែម្តង ខណៈនាងរាងស្រវឹងបន្តិចផងនោះ ។ ដោយឡែក ក រណីខាងលើនេះ បានកើតឡើងនៅឯ Pembrokeshire ចក្រភពអង់គ្លេស៕
ដោយ ៖ រិទ្ធីប្រភព ៖ worldnews