យើងទាំងអស់គ្នាប្រាកដដឹង និងស្គាល់យ៉ាងច្បាស់ហើយ នូវបទចម្រៀងមួយមានចំណងជើងថា ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប ដែលច្រៀងដោយតារាចម្រៀងថ្មីប្រចាំផលិតកម្មថោនហើយក៏ជាតារាកំប្លែង ដ៏មានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ននេះ គឺលោក ពែកមី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលទើបតែកន្លងផុតទៅថ្មីៗនេះតែម្តង។
ដោយសារប្រជាប្រិយភាពយ៉ាងខ្លាំងនៃបទចម្រៀងនេះ បានធ្វើឲ្យប្អូនៗតូចៗចំនួន ៥, ៦នាក់ មានប្រុសមានស្រី បានច្នៃប្រឌិត ប្រគំជាតន្រ្តី ច្រៀងលេងយ៉ាងសប្បាយជាមួយបទចម្រៀងនេះដែលមើលទៅ ហាក់ដូចជាមានទេពកោសល្យគ្រាន់បើ ជាពិសេសប្អូនប្រុសអ្នកវាយស្គរតែម្តង។

ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា ៖
ដោយ៖ សិលាវីដេអូ៖ youtube