លោក Fernando Alonso បាននិយាយថាក្រុម Ferrari របស់លោកត្រូវតែឲ្យល្អបំផុត សំរាប់ការប្រកួតបីទៀត  ដែលនៅសស់ក្នុងរដូវកាលនេះ  ដើម្បីគាត់មានឱកាសឈ្នះ ជាជើងឯក។

លោកបានបន្ថែមទៀតថា ក្រុម Ferrari របស់លោកប្រហែលជាមិនអាចមានសម្ថភាព ប្រជែងជាមួយក្រុម Red Bull  នៅ  Abu Dhabi Grand Prix  សប្តាហ៍នេះបានទេមើលទៅ។

width=440

រូបភាព៖ លោក Fernando Alonso

សូមបញ្ជាក់ថាក្រុម   Red Bull   ជាក្រុមជើងខ្លាំងដែលមានកីឡាករ   Vettel   ជាអ្នកប្រណាំង។ ថ្មីៗនេះ Vettel បាននាំមុខគេក្នុងការប្រកួតកន្លងមកដោយពិន្ទុ ១៣ពិន្ទុទៅហើយ ហេតុដូចនេះក្រុម     Ferrari   ត្រូវប្រឹងប្រែងយ៉ាងខ្លាំង    ដើម្បីប្រជែងជាមួយ Red Bull៕

ដោយ៖ តុលា

ប្រភព៖ bbc