អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា វីដេអូដ៏គួរអោយរន្ធត់មួយ ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម ខណៈពេលដែលបានថតជាប់នូវសកម្មភាព សត្វឥន្ត្រីហោះឆាបយកកូនក្មេងនៅក្នុងសួនច្បារមួយកន្លែង ក្នុងប្រទេសកាណាដា។

គួរបញ្ជាក់ផងដែរថា នៅក្នុងវីដេអូនោះ ក៏បានបញ្ជាក់បង្ហាញពីបុរសម្នាក់ជាឪពុកក្មេងប្រុសតូចនោះ បានមកកំសាន្តនៅក្នុងសួនច្បារមួយ ក្នុងទីក្រុង Montreal ប្រទេសកាណាដា ដោយបានដាក់កូនរបស់ខ្លួន អោយអង្គុយលើស្មៅ រំពេចនោះ ស្រាប់តែមានហេតុការណ៍ដែលមិននឹកស្មានដល់បានកើតឡើង ដោយសារតែមានសត្វឥន្ត្រីចិត្តហ៊ានខ្លាមួយក្បាល បានហោះសំយុងក្បាលចុះមកក្រោម រួចក៏ឆាបចាប់យកកូនក្មេងនោះហោះឡើងទៅលើ តែសំណាងល្អក្មេងប្រុសនោះ ក៏ធ្លាក់ពីក្រញាំសត្វឥន្ទ្រីនោះ ពេលហោះឡើងទៅលើអាកាសបានបន្តិច។
ដោយឡែកមកទល់នឹងពេលនេះ ក្មេងប្រុសតូចនោះមិនមានរបួសអ្វីធ្ងន់ធ្ងរពេកនោះទេ។ ជ្រាបកាន់តែច្បាស់ថាតើទិដ្ឋភាពរួមនៃការឆាបយកក្មេងតូចពីសំណាក់ឥន្ត្រីចិត្តហ៊ានខ្លាមួយក្បាលនោះ មានទិដ្ឋភាពគួរអោយតក់ស្លុតយ៉ាងណានោះតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ Happening & youtube