ព័ត៌មានអន្តរជាតិ​ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Voanews ដែលទើបតែបានចេញផ្សាយនាពេលកន្លងទៅ បានបញ្ជាក់អោយដឹងថា នាវាចិន ៤ គ្រឿងបានចូលទៅក្នុងដែនទឹកដែលជាប្រជុំកោះកំពុងមានជម្លោះ។

width=488

លើសពីនេះទៅទៀត បើយោងទៅតាមសម្តីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Koichiro Gem-ba   បាននិយាយបញ្ជាក់  កាលពីថ្ងៃអង្គារ អោយដឹងថា ​ ចិនត្រូវដកថយនូវនាវារបស់ខ្លួនចេញជាបន្ទាន់ ខណៈពេលប្រជុំដែនកោះមួយនេះ កំពុងតែស្តិតនៅក្នុងស្ថានភាពក្តៅគគុកនៅឡើយ ។

width=488

គួររំឮកផងដែរថា  នាប៉ុន្មានខែចុងក្រោយនេះ  គ្រប់បណ្តាសារព័ត៌មាន  បានលើកឡើង   ក៏ដូចជាចេញផ្សាយទាក់ទិនទៅនឹងភាពតានតឹងរវាងប្រទេសមហាអំណាចអាស៊ីទាំង ២ នេះ បន្ទាប់​ពី​​​រដ្ឋាភិបាល​​​ជប៉ុន​​ប្រកាស​ទិញយក​ប្រជុំ​កោះ​​​នេះ​  ពី​ឯក​ជន​មក​ ខណៈពេលដែលប្រជុំ​កោះ​​មាន​ជម្លោះ​​​នេះ ​ជប៉ុន​ហៅ​ប្រជុំ​កោះ​​សេននាគូ ហើយ​ចិនហៅ​ ឌីអាវយូ ត្រូវបានពួកគេអះអាងថា ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរៀងៗខ្លួន៕

ដោយ ៖ រិទ្ធីប្រភព ៖ voanews