អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេល កន្លងទៅ ពោលគឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ នេះ ដោយបានបញ្ជាក់អោយដឹងថា​ មានវីដេ អូឈ្លោះប្រកែកគ្នាមួយត្រូវបានគេបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏កំពុងពេញនិយម Youtu-be ខណៈពេលដែលមកទល់នឹងពេលនេះ ទទួលបាន View ជិត ៤ សែនដងហើយ។

width=483

ឆ្ងល់ណាស់មែនទេ គ្រាន់តែវីដេអូឈ្លោះប្រកែកគ្នាសោះ ទទួលបាន View អីដងថ្នាក់ហ្នឹង? គួរបញ្ជាក់ផងដែរថា​ អ្វីដែលជាការចាប់អារម្មណ៍នៅក្នុងវីដេអូនេះគឺថា​ ក្នុងអំឡុងពេលមានការឈ្លោះប្រកែកគ្នា  ដល់ថ្នាក់វាយតប់គ្នានោះ ស្រាប់តែមានបុរសម្នាក់ផ្សេងទៀត ចេញមុខមកអន្តរាគមន៍ ដោយបានដកដាវសាម៉ូរៃ  គំរាមទៅលើភាគីម្ខាងទៀត រហូតដល់ពួកគេដើរចេញ នឹងឈប់ឆ្លោះប្រកែកគ្នា។

លើសពីនេះទៅទៀត បើយោងទៅតាមរបាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ​ ជម្លោះវាយតប់គ្នាមួយនេះ  ត្រូវបានកើតឡើងកាលពីពេលកន្លងទៅ នៅលើរថភ្លើង នៅឯទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖