យល់ដឹង៖ បញ្ហាសុខភាពផ្លូវភេទរបស់បុរស់ៗមួយចំនួន ពេលបច្ចុប្បន្នហាក់បីដូចជាមានការថយចុះ នេះគឺដោយសារកត្តាមួយចំនួនដូចជា ការរវល់នឹងកិច្ចការច្រើនពេក ការញាំអាហារមិនបានគ្រប់គ្រាន់ ការគេងមិនគ្រប់គ្រន់ម៉ោង ឬដោយសារការធុញថប់ទៅនឹងរឿងអ្វីមួយផងដែរ។
នេះជា ៤ចំណុចងាយៗដើម្បីបង្កើនលោកអ្នក អោយមាណអារម្មណ៍ផ្លូវភេទជាងមុន១. ការស្រូវក្លិនឈើក្រអូបប្រភេទឈើក្រអូបដែលមានតាំងពីសម័យកាលបុរាណ គឺជាឱសថដ៏សាកសិទ្ទិបំផុតក្នុងការជុំរុញផ្លូវភេទរបស់មនុស្ស។ តាមការសិក្សាថី្មៗមួយបានអោយដឹងថា ទាំងមនុស្សប្រុស ជាពិសេសស្រីៗ កាលណាបានស្រូបយកក្លិនឈើក្រអូបហើយ នោះពួកគេនឹងអាចមានអារម្មណ៍ផ្លួវភេទភ្លាមៗ។ ឈើក្រអូបក្នុងស្រុកខ្មែរមានដូចជា ដើមចន្ទន៍ ឬឈើខ្លឹមខ្មៅជាដើម។២. ការផ្លាស់ប្ដូរដៃគួរគេថាការញាំម្ហូបប្រទេសឥណ្ឌា រាល់ថ្ងៃគឺវាពិតជាមានធុញទ្រាន់ណាស់ ដូច្នេះការប្ដូរមុខម្ហូបទៅញាំអាហារចិន ឬអឺរ៉ុបវាពិតជាប្លែកម៉ាត់។ ការផ្លាសប្ដូរដៃគួរ វាជាកត្ដាមួយដែលអាចជួយអ្នកអោយកាន់តែមានភាពស្រស់ថា្ល អាចបំបាត់នូវភាពតានតឹង និងជាពេសេសគឹការបង្កើនអារម្មណ៍ផ្លូវភេទនេះតែម្ដង។ នេះបើតាមការស្រាវជ្រាវពេលថ្មីៗនេះ (Sex Educators.Therapists web www.assertnsw.org.au) ។៣. ការញំាសាច់គោស្រស់តាមការសិក្សាមួយបានអោយដឹងថា ការបរិភោគសាច់គោស្រស់ៗ គឺអាចបង្កើនអារម្មណ៍ផ្លូវភេទរបស់លោកអ្នកពី ៦០-៧០ ភាគរយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ ការញាំអាហារមួយចំនួនដូចជាបន្លែពណ៌បៃតង សាច់មានពត៌ក្រហម ត្រី និងដំណាប់ផ្លែឈើ ក៏អាចជួយអ្នកអោយមានអារម្មណ៍ផ្លូវភេទជាងមុនដែរ។៤. ការចូលរូមជួយពីដៃគូរក្នុងពេលអ្នកធ្វើប្រតិបត្តិការ (រួមភេទ) បើសិនមានការចូលរូមពីស្រ្ដី នោះអារម្មណ៍ផ្លូវភេទលោកអ្នក ក៏អាចកើតមានច្រើនជាងមុនផងដែរ។ មានន័យថាដៃគួរស្រ្ដីអាចជួយដូចជា ការយកដៃទៅបោសអង្អែល ឬអាចប្រើវីធីផ្សេងៗ ដែលអាចអោយដៃគូរបុរសឈានដល់ចំណុចកំពូល៕
ដោយ៖ សារិនប្រភព៖ yahoo