រមៀត គឺជាគ្រឿងផ្សំអាហារ ដ៏ពេញនិយមបំផុត ដើម្បីបង្កើនរសជាតិ នៅក្នុងអាហារឱ្យមានឱជារស ឆ្ងាញ់ពិសា។ មិនតែប៉ុណ្ណោះ រមៀត ក៏ជាឱសថ ធម្មជាតិ ដ៏ពូកែស័ក្តសិទ្ធិផងដែរ ក្នុងការព្យាបាលជំងឺផ្សេងៗ។ តើលោកអ្នកដឹងទេថា រមៀត ជាឱសថ ព្យាបាលជំងឺ បានប៉ុន្មានយ៉ាង?

រមៀត អាចព្យាបាលជំងឺ បានជាច្រើនប្រភេទ ដូចជា៖ ប្រឆាំងនឹងជំងឺមហារីក រលាក ហើមការពារមិនឱ្យមាន ជំងឺពោះវៀន និង ថែរក្សាស្បែកឱ្យភ្លឺ ស ស្អាត ពីធម្មជាតិ ដោយសារតែ រមៀតជាឱសថ ធម្មជាតិម្យ៉ាង ដែលមានពណ៌ទឹកក្រូច ដែលសម្បូរណ៍ទៅដោយ សារធាតុ Antioxidant និង សារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត ដែលអត្ថប្រយោជន៍បានយ៉ាងល្អ ចំពោះសុខភាព។
ចំពោះការព្យាបាលការរលាក ហើម លោកអ្នកគ្រាន់តែ យករមៀតបុក ឬកិនឱ្យម៉ដ្ឋ រួចលាយជាមួយស្រា លាបត្រង់កន្លែង រលាក និង ហើម។ ជាពិសេស រមៀត អាចថែរក្សាស្បែកឱ្យសម៉ដ្ឋ ភ្លឺរលោង ដូចធម្មជាតិ គ្រាន់តែយក រមៀតចាស់ស្រស់ៗ យកបុកឱ្យម៉ដ្ឋ លាបលើខ្លួនឬ ផ្ទៃមុខ របស់អ្នក ទុករយៈពេល ១៥ ទៅ ៣០នាទី។
ម្យ៉ាងទៀត លោកអ្នកក៏អាចរក ទិញបាន នៅតាមផ្សារទំនើបនូវម្សៅរមៀត សំរាប់ព្យាបាលជំងឺផ្សេងៗ ទៀត បាន យ៉ាងងាយស្រួលគ្រាន់តែមើលតាមការណែនាំ ដែលមានភ្ជាប់ជាមួយនឹងម្សៅរមៀត ដែលអ្នកទិញ៕
ដោយ៖ វណ្ណៈប្រភព៖ myhealthylivingcoach