គណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ(International Trade Commission, ITC) នៅអាមេរិចទើបធ្វើការសំរេចជាជំហានដំបូងថា Apple មិនបានរំលោភប័ណ្ណប៉ាតង់បួនប្រភេទរបស់ Samsung (រួមមានសិទ្ធិផ្តាច់មុខពីរយ៉ាងស្តីពី Connecting អត់ខ្សែ) ក្នុងបណ្តាផលិតផល iPad និង iPhoneរបស់ខ្លួនឡើយ។ ហេតុនេះ បណ្តាឧបករណ៍មកពី Apple នឹងមិនត្រូវបានហាមឃាត់ដាក់លក់នៅអាមេរិចតាមសំណើរបស់ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូងឡើយ។
បើទោះជាចៅក្រម James Gildea មិនបានបង្ហាញឲ្យជាក់លាក់ ហេតុអ្វីបានសំរេចសេចក្តីដូចខាងលើ តែគាត់បាននិយាយដល់រឿងដែល Samsung មិនមានឯកសារពាណិជ្ជកម្មនៅកន្លែងណាមួយដែលបានប្រើប្រាស់ប៉ាតង់បួនប្រភេទនេះឡើយ។

iPhone, iPad របស់ Apple មិនបានរំលោភប័ណ្ណប៉ាតង់ បួនប្រភេទរបស់ Samsung ឡើយ
សមាជិករបស់គណកម្មាធិការនេះ នឹងបន្តស្រាវជ្រាវម្តងទៀតលើការសំរេចខាងលើ ក្នុងរយះពេលតិចបំផុតបួនខែខាងមុខទៀត។ ការដែលតុលាការសំរេចថា Apple មិនបានរំលោភលើប័ណ្ណប៉ាតង់បួនយ៉ាងរបស់ Samsung មានន័យថា Samsung បានបាត់បង់ឱកាសវិលត្រលប់ទង់ជ័យរបស់ខ្លួនចូលក្នុងទីផ្សារអាមេរិច កន្លែងដែល Samsung ទើបតែចាញ់ក្តី និងត្រូវពិន័យសងជាប្រាក់ជិត 1,05កោដដុល្លារ ទៅឲ្យ Apple ៕
ដោយ៖ សិលាប្រភព៖ TTE