អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា បុរសម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលបុរសម្នាក់នេះ ត្រូវបានធ្លាក់ពីលើអាកាស មកជាប់នឹងដើមឈើ ដោយសារតែឆ័ត្រយោងរបស់គាត់ មិនដំណើរការបានល្អ។

គ្រោះថ្នាក់ធ្លាក់មួយនេះ ត្រូវបានកើតឡើងនៅនឹងដើមឈើមួយកន្លែង នៅលើកំណាត់ផ្លូវCuthbert Road, តំបន់ Petrlee ក្រុង Durham ភាគឥសាន្ដ ប្រទេសអង់គ្លេស។ គួរបញ្ចាក់ដែរថាបុរសដែលបានរងគ្រោះថ្នាក់នោះ គឺមានឈ្មោះ Pracheem Gamawat មានវ័យប្រហែលជា ២៧ឆ្នាំ គឺជាសមាជិក ក្រុមអ្នកពន្លត់អគ្គិភ័យឆ័ត្រយោង។


ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ បានបញ្ចាក់ថា បុរសម្នាក់នេះ មិនមានអ្វីគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ តាមការបង្ហាញពីប្រធានក្រុម កន្លងមកគឺមានមនុស្សមិនតិចជាង ៣០នាក់ទេ ដែលរងគ្រោះថ្នាក់ដោយសារឆ័ត្រយោងនេះ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា៕
ដោយ៖ នារីប្រភព៖ dailymail