Madonna, Rihanna, Lady Gaga គឺជាបណ្តាអ្នកចម្រៀងដែលតែងតែមានការឈ្លោះប្រកែកគ្នាពីបទចម្រៀងវីដេអូរបស់ពួកគេ ដែលទន្ទឹមនឹងនោះក៏មានបទមួយចំនួនត្រូវបានហាមឃាត់ដាក់បញ្ចាំងនៅលើទូរទស្សន៍ផងដែរ។

Body Language របស់ Queen

/

MV Body Language ឆ្នាំ 1982 របស់ Queen បានបាត់បង់ឱកាសឡើង MTV ព្រោះភាពស្រើបស្រាល ជាមួយរូបភាពអាក្រាតកាយ។

Justify My Love របស់ Madonna

/

MV Justify My Love របស់រាជិនីចម្រៀង Pop ដែលបានចេញកាលឆ្នាំ 1990 ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ហាមឃាត់ ព្រោះតែខ្លឹមសារនៃបទចម្រៀងវីដេអូនេះមានភាពស្រើបស្រាលប្រហែលនឹងភាពយន្តសិច។

We Found Love របស់ Rihanna

/

វីដេអូចម្រៀងនេះ និយាយពីរឿងស្នេហារបស់ Rihanna ជាមួយមិត្តប្រុសចាស់ Chris Brown ប៉ុន្តែ MV នេះមិនត្រូវបានទទួលស្វាគមន៍នៅប្រទេសបារាំងទេ។ ហេតុផលគឺ ក្នុងវីដេអូនេះមានផ្ទុកនូវរូបភាពសិច អំពើហឹង្សា អំពើអបាយមុខក្នុងសង្គមដូចជា ការលួចប្លន់ ញៀនស្រាជាដើម។

Alejandro របស់ Lady Gaga

/

Alejandro មិនបានហាមឃាត់ជាផ្លូវការទេ ប៉ុន្តែមកពីរូបភាពដែលប្រមាថសាសនារបស់វា បានធ្វើឲ្យ Vatican មានកំហឹង។ MTV សំរេចចិត្តចាក់ផ្សាយ MV នេះតែនៅក្រោយពេលយប់រំលងអាធ្រាត្រប៉ុណ្ណោះ។

Born Free របស់ M.I.A

/

នៅក្នុងសហគមន៍ Youtube កាលពីឆ្នាំ 2010, M.I.A បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយនៅពេលMV Born Free ចាក់ផ្សាយ ហើយត្រូវបាន Youtube បិទផ្សាយបណ្តោះអាសន្នដោយសារតែខ្លឹមសារនៃវីដេអូនេះនិយាយពីបដិវត្តឈាមរបស់កងទ័ពកុម្មុយនីស Ailen។ ក្រៅពីនេះនៅមានរូបភាពដែលគួរឲ្យភ័យខ្លាចផ្សេងៗទៀត។

Sad Eyes របស់ Enrique Iglesias

/

វីដេអូចម្រៀងនេះចាក់ផ្សាយនៅឆ្នាំ 2000 ហើយត្រូវបាន MTV ហាមឃាត់ព្រោះតែតួសម្តែងជាស្រីរកស៊ី ការសន្ទនាសិច រាំតោងបង្គោល និងភាពស្រើបស្រាល។

Stupid Hoe របស់ Nicki Minaj

/

វីដេអូតន្ត្រី Stupid Hoe របស់ Nicki Minaj ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ធ្វើការហាមឈាត់ចាក់ផ្សាយដោយសារមានការប្រើប្រាស់ពាក្យសំដីមិនសមរម្យ(ថោកទាប) និងរូបភាពអាក្រាតកាយ៕

ដោយ៖ សិលាប្រភព៖ zing