រដ្ឋកាលីហ្វញ៉ាៈ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិ អាមេរិកបាននិយាយថា នៅក្នុងកិច្ចពិភាក្សាដែលកំពុងតែ ប្រព្រឹត្តឡើង អំពីមូលហេតុនៃការស្លាប់ របស់ពពួកសត្វ ដាយណូស័រ ដោយភស្តុតាងថ្មី បានបង្ហាញថា ផ្កាយដុះកន្ទុយមួយ ឬដុំថ្មអវកាសមួយ ឬ អាស្ទេរ៉ូអ៊ីតមួយគឺជា ដើមហេតុដែលធ្វើឲ្យ ដាយណូស័រផុតពូជ។
ផលប៉ះពាល់នៃ ផ្កាយដុះកន្ទុយ ឬ អាស្ទេរ៉ូអ៊ីតត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត យកមកធ្វើការពិចារណា អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែទ្រឹស្តីដទៃទៀត ត្រូវបានផ្តោតទៅលើ ការផ្ទុះឡើងនៃភ្នំភ្លើង និងការប្រែប្រួល នៃអាកាសធាតុ។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្ត នៅមហាវិទ្យាល័យ នៃរដ្ឋកាលីហ្វញ៉ា Berkeley ជាមួយនឹងក្រុមអ្នកវិទ្យាសាស្រ្ត មកពីចក្រភពអង់គ្លេស និងហូឡង់ បានធ្វើការកំណត់អំពីទ្រឹស្តី អស់ទាំងនោះដោយផ្តោតទៅលើ ការបរិច្ឆេទដ៏ជាក់លាក់បំផុតនៃ ការផុតពូជរបស់ ដាយណូស័រកាលពី ៦៦លានឆ្នាំមុន និងការប៉ះទង្គិច នៃផ្កាយដុះកន្ទុយ ឬ អាស្ទេរ៉ូអ៊ីត។
ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ផ្កាយដុះកន្ទុយ ឬអាស្ទេរ៉ូអ៊ីតគឺជា មូលហេតុតែមួយគត់ នៃការផុតពូជរបស់ពពួក ដាយដូស័រនៅលើ ភពផែនដី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល