វីដេអូខាងក្រោមនេះគឺត្រូវបានបែកធ្លាយតាម Internet ដោយអ្នកបង្ហោះបានសរសេរបញ្ជាក់ប្រាប់ថាហេតុការណ៍នេះបានកើតឡើងនាពេលថ្មីៗនេះ។/គ្រួសារមួយបានធ្វើដំណើរទៅលេងសមុទ្ទដោយរថយន្ត Audi A4 2012 តែជាអកុសលនៅពេលដែលកំពុងតែធ្វើដំណើរតាមផ្លូវក៏មានដុំឥដ្ឋមួយហោះចេញពីរថយន្តដឹកឥដ្ឋហើយបានសំដៅមករករថយន្តរបស់ក្រុមគ្រួសារដែលកំពុងធ្វើដំណើរទៅលេងសមុទ្ទ។ ដុំឥដ្ឋបានហោះមកបុកទម្លុះកញ្ចក់មុខផ្នែកខាងស្ដាំហើយបានបុកចំក្បាលនារីអាយុ ២៩ ឆ្នាំជាម្ដាយនាំអោយមានរបួសធ្ងន់ ក្បាលរបស់នាងត្រូវបានបែកដោយសារកម្លាំងដុំឥដ្ឋហោះមកបុក គេបានបញ្ជូននាងទៅមន្ទីពេទ្យតែជាអកុសលនាងមិនអាចរស់រានមានជីវិតបាន។អ្នកបង្ហោះវីដេអូនេះមិនបានប្រាប់ពីពត៌មានលំអិតជាងនេះនោះទេ។ ជីវិតមនុស្សមើលមិនឃើញតែជាការណែនាំលោកអ្នកដែលមានរថយន្តគួរណាអ៊ុតកញ្ចក់ជាមួយនឹងស្គុតស្វិតអោយបានច្រើនជាន់ទៅដើម្បីការពារ។

ដោយ៖ នីតាប្រភពពី៖ liveleak