Smartphone Optimus 4X HD ប្រើប្រាស់ Chip Quad core Nvidia Tegra 3 ដំបួងគេពេលនេះមានបន្ថែមនូវកំណែពណ៌សយ៉ាងស្រស់ស្អាត និងតាមគំរោងនឹងធ្វើការផលិតនៅក្នុងខែមិថុនាខាងមុខនេះហើយ។ក៏ដូចគ្នានឹងកំណែពណ៌ខ្មៅដែលបានបង្ហាញវត្តមានកាលពីដើមឆ្នាំ ២០១២ នេះផងដែរ, Optimus 4X HD ពណ៌សត្រូវបានរចនាឡើងមានកំរាស់ស្តើងត្រឹមតែ ៨,៩មីលីម៉ែត្រប៉ុណ្ណោះ។ កំណែថ្មីនេះប្រើប្រាស់អេក្រង់ប្រភេទ True HD IPS ទំហំ ៤,៧អ៊ីង resolution HD ដែលផ្តល់រូបភាពមានគុណភាពច្បាស់ត្រជាក់ភ្នែក។ Optimus 4X HD ប្រើប្រាស់ chip Tegra 3 ល្បឿន ១,៥GHz (ដូចគ្នានឹងtablet Transformer Prime) និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0, កាមេរ៉ាមានទំហំ៨ megapixel អាចថតវីដេអូ Full HD ,ថ្មមានចំណុះ ២.១៥០mAh ។

width=490
 
 

LG Optimus 4X HD គឺជាទូរស័ព្ទ smartphone ដំបូងគេដែលបំពាក់ Processor ប្រភេទ Quad core(បង្ហាញវត្តមានមុន HTC One X) ,សមិទ្ធិផលនេះនឹងចេញលក់នៅដើមរដូវវិស្សមកាលខាងមុខ។

width=490
HTC One X ក៏ប្រើប្រាស់ chip Tegra 3 ដូច LG Optimus 4X HD ដែរ
width=490
width=490
width=490
width=490
width=490
width=490
width=490
width=490

ប្រភព៖ Engadgetដោយ៖ រស្មី