ថ្មីៗនេះទស្សនាវដ្ដី Forbes បានចុះផ្សាយអត្ថបទ លំដាប់តារាប្រុស របស់ហូលីវូដ ដែលទទួលបានប្រាក់ចំណូល ច្រើនជាងគេទាំង ១០ ។ ទស្សនិកជន ច្បាស់ជាទាយដឹងហើយថា អ្នកណាគេជាអ្នកជាប់លេខ ១ ។

១.Robert Downey Jr តារាសំដែងវ័យ ៤៨ ឆ្នាំរកប្រាក់បាន ៧៥ លានដុល្លារ ក្នុងខែមិថុនា ២០១២ដល់ខែមិថុនា ២០១៣ ចំណូលទាំងនោះបានពី Iron Man និង The Avengers ។

10២.Channing Tatum  រកប្រាក់ចំណូលបាន ៦០ លានដុល្លារ ភាគច្រើនដោយសារតែរឿង MagicMike ។

10៣.Hugh Jackman ទទួលចំណូលបាន ៥៥ លានដុល្លារពីរឿង Le Miserable និង X Man ។

10៤.Mark Walhberg ទទួលបាន ៥២ លានដុល្លារពីរឿង Ted ។

10៥.Dwayney Johnson ទទួលបាន ៤៦ លានដុល្លារ ពីរឿង Fast Furious 6 ។

10៦.Leonardo DiCaprio ទទួលបាន ៣៩ លានដុល្លារភាគច្រើនមកពីរឿង The Great Gatsby ។

10៧.Adam Sandler ទទួលបាន ៣៧​ លានដុល្លារ ពីរឿង Hotel Transylvania ។

10៨.Tom Cruise ទទួលបាន ៣៥ លានដុល្លារ ពីរឿង Jack Reacher ។

10៩.Denzel Washington ទទួលបាន ៣៣ លានដុល្លារ ពីរឿង Flight ។

10១០.Liam Neeson ទទួលបាន ៣២ លានដុល្លារ ពីរឿង Taken 2 ៕

10
ដោយ ៖ លីលីប្រភព ៖ forbes