គូស្នេហ៍គ្មានផ្ទះសម្បែងមួយគូជនជាតិប្រេស៊ីល រស់នៅក្រោមស្ពានឯ Sao Paulo រើសបានកាបូបគេជ្រុះមួយ ដែលក្នុងនោះមានលុយចំនួន ២០,០០០ Real (ប្រហែលនឹង ១០,០០០ USD) តែមិនបានយកទុកចាយវាយខ្លួនឯងឡើយ បែរជាសំរេចចិត្តយកប្រគល់ឲ្យប៉ូលីសទៅវិញ។

គូស្នេហ៍ក្រីក្រមួយគូបានឲ្យដឹងថា ពួកគេកំពុងតែដេកក៏ស្រាប់តែលឺសូរសំលេងកណ្តឺងប្រកាសអាសន្នរោទ៍ពីហាងលក់ទំនិញមួយនៅក្បែរនោះ។ ក្រោយមកពួកគេបានរត់ចេញមកក្រៅដើម្បីមកមើលថាមានអ្វីកើតឡើង។ ពេលនោះពួកគេក៏បានឃើញកាបូបលុយមួយនៅក្បែររថយន្តក្រុង នៅលើដងផ្លូវធំភាគខាងកើតនៃទីក្រុង។
/
គូស្នេហ៍ចិត្តល្អ
Jesus Silva Santos បុរសដែលរើសបានលុយនោះបានឲ្យដឹងថាៈ មួយថ្ងៃគាត់រកប្រាក់បានតែជិត៧ USD ប៉ុណ្ណោះ។ គាត់បាននិយាយបន្ថែម ពីមូលហេតុដែលគាត់រើសបានលុយដ៏ច្រើនហើយ មិនទុកចាយវាយខ្លួនឯង បែរជាយកប្រគល់ឲ្យប៉ូលីសថាៈ ម្តាយខ្ញុំបានបង្រៀនខ្ញុំថា មិនត្រូវលួចរបស់គេ និងត្រូវប្រាប់ប៉ូលីសឲ្យដឹងប្រសិនបើខ្ញុំបានឃើញ រឺរើសបានអ្វីមួយដែលមិនស្របនឹងច្បាប់៕
ដោយ៖ សិលាប្រភព៖ k14