ថ្មីៗនេះ វិស្វករផ្នែកបច្ចេកវិទ្យាសហរដ្ខអាមេរិក បានបង្កើត Facebook Camera សម្រាប់ដាក់នៅក្នុងហាងនានា ដែលកាមេរ៉ានេះ នឹងត្រូវបានគេប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការចាប់យកផ្ទៃមុខ និងស្គាល់មនុស្សទាំងឡាយណា ដែលបានចូលមកទិញឥវ៉ាន់ក្នុងហាងទំនិញ ឬអាគារផ្សេងៗ។width=455គួរបញ្ចាក់ផងដែរថា កាមេរ៉ា Facebook អាចចាប់យកមុខមាត់ និងគ្រប់ចលនាទំាងអស់របស់អតិថិជន នៅពេលដែលអតិថិជន ចូលមកដល់ក្នុងហាង។ លើសពីនេះទៅទៀត វាអាចរក្សាមុខមាត់ និងចលនា​របស់មនុស្សក្នុង Memory ទៀតផង។​ width=455

តាមការអោយដឹង ពីម្ចាស់ហាងមួយចំនួន ក្នុងសហរដ្ខអាមេរិក ដែលបានទិញកាមេរ៉ានេះយកទៅប្រើប្រាស់ បានអោយដឹងថា Facebook Camera ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ដល់អ្នករកស៊ីជំនួញធំៗ ដូចជា ហាងលក់ដូរទំនើបៗ​ ហាងពេជ្រ សណ្ឋាគារ ឬធានាគារជាដើម។​ នេះជាវីដេក្លីប ដែលបង្ហាញពីប្រសិទ្ធភាពនៃ Facebook Camera ។ សូមចុចដើម្បីមើល៕

 

 

ដោយ៖ រក្សាប្រភព៖ dailymail