ក្រុមជំរើសជាតិហូឡង់ដែលគេវាយតំលៃថាជាក្រុមខ្លាំង បែរជាជួបការលំបាកយ៉ាងខ្លាំងក្រោមទំរង់លេងដ៏ម៉ឺងម៉ាត់របស់ក្រុមជំរើសជាតិដឺនម៉ាក។

ជាមួយនឹងទំរង់ដែលមានសុទ្ធតែកីឡាករល្អៗ គ្មានអ្វីគួរឲ្យសង្ស័យឡើយនៅពេលដែលហូឡង់គ្រប់គ្រងការប្រកួតតាំងពីចាប់ផ្តើមដំបូង។ ឱកាសរកគ្រាប់មានជាច្រើនបន្តបន្ទាប់គ្នាសំរាប់កីឡាករ Persie, Robben រឺ Afellay។ ជាក់ស្តែងការវាយសំរុកច្រើនតែរកគ្រាប់បាល់មិនបាន ហូឡង់ក៏ត្រូវទទួលផលតបស្នងមកវិញផងដែរ។ នៅនាទីទី24 កីឡាករKrohn-Dehli បានញាក់បាល់បានយ៉ាងល្អ ដាច់ខ្សែការពារហូឡង់ហើយស៊ុតបាល់បញ្ចូលទីបានសំរេចតាមប្រឡោះជើងរបស់អ្នកចាំទីMaarten Stekelenburg។

/

Krohn-Dehli លេងបាល់បានយ៉ាងល្អ

ពេលមានប្រៀបដោយការនាំមុខមួយគ្រាប់រួចហើយ ដឺនម៉ាកកាន់តែលេងក្រោមទំរង់ទប់ និងវាយ បកកាន់តែល្អជាងមុន ដែលធ្វើឲ្យក្រុមកីឡាករហូឡង់គ្មានឱកាសរកគ្រាប់បាល់សងសឹកវិញបានឡើយបើទោះជាធ្វើការវាយសំរុកយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយ។ ចប់ការប្រកួត ដឺនម៉ាកឈ្នះហូឡង់ 1-0ទទួលបាន 3ពិន្ទុ ឯហូឡង់ 0ពិន្ទុ៕

Video Highlight Goal ហូឡង់-ដឺនម៉ាក

លទ្ធផល៖ ហូឡង់-ដឺនម៉ាក (0-1)រកគ្រាប់បាល់៖ Krohn-Dehli 24’កីឡាករចូលប្រកួតហូឡង់: Stekelenburg; Van Der Wiel, Heitinga, Vlaar, Willems; De Jong, Van Bommel; Robben, Sneijder, Afellay; Van Persieដឺនម៉ាក: Andersen; Jacobsen, Kjaer, Agger, S. Poulsen; Jorgensen, Eriksen, Zimling; Rommedahl, Bendtner, Krohn-Dehli

ដោយ៖ ណាណូប្រភព៖ 24