បណ្ដារូបភាពដ៏ពិបាកមើលនេះ គឺជាកន្លែងរស់នៅរបស់មនុស្សជិត ១ម៉ឺននាក់ ហើយពួកគេបានចាត់ទុកទីនេះជា ផ្ទះរបស់ខ្លួន។ គឺជាតំបន់សំបុកកណ្ដុរដ៏អាក្រក់បំផុតមួយ នៅក្នុងពិភពលោក ស្ថិតនៅជាយក្រុង Kosice ប្រទេស Slovakia ។ ប្រការដែលគួរឱ្យកត់សម្គាល់ នោះគឺថា ទីក្រុងនេះទើបតែទទួលបានកិត្ដនាមជា “រដ្ឋធានីវប្បធម៌អឺរ៉ុប ២០១៣” ។

/

ស្ថានភាពនៅក្នុងតំបន់ជាយក្រុងនេះ ខុសទាំងស្រុងទៅនឹងតំបន់កណ្ដាលក្រុង Kosice ដែលជា​ទីក្រុងមួយមានទិដ្ឋភាពស្រស់ស្អាត ដោយមានប្រជាជនរស់នៅប្រមាណជា ២,៤សែននាក់ និងមានកម្រិតវប្បធម៌ខ្ពស់។ ទីក្រុង Kosice ក៏ធ្លាប់បានឆ្លងកាត់ដំណាក់កាល ផ្លាស់ប្ដូរពីឧស្សាហកម្មធុនធ្ងន់ មកជាឧស្សាហកម្មច្នៃប្រឌិត និងសេវាកម្ម។

/

តាមរយៈរូបថតទាំងនេះ យើងអាចដឹងច្បាស់ថា វាជាកន្លែងដ៏អាក្រក់។ គ្រប់កន្លែង សុទ្ធតែមានសំរាមនៅពាសវាលពាសកាល ចំណែកសំណង់នានា មានសភាពទ្រុឌទ្រោម ជញ្ជាំងកខ្វក់ មិនគួរជាទីរស់នៅ។

/

សំរាមនៅទីនេះ ច្រើនរហូតដល់ធ្វើឱ្យខូចប្រភពទឹកនៅជុំវិញ។ ក្នុងតំបន់នេះ ក៏មិនមានទឹកស្អាត មិនមានចំណតរថយន្ដ មិនមានភ្លើង ដោយសារតែប្រជាជននៅទីនេះ មិនមានប្រាក់ដើម្បីបង់ថ្លៃសេវា។ ព្រោះតែស្ថានភាពខ្វះអនាម័យបែបនេះ ជម្ងឺឆ្លងក៏ក្លាយជារឿងសាមញ្ញនៅទីនេះ។

/

តំបន់ជាយក្រុងនេះ គឺជាកន្លែងរស់នៅរបស់ប្រជាជនRoma ចំនួន ៨ពាន់នាក់ គឺច្រើនជាង ៣ដង ធៀបនឹងសំណង់ទូទៅ។ នេះក៏ជាមូលហេតុដែលនាំឱ្យជីវភាពប្រជាជននៅទីនេះ ពិសេសគឺកុមារ មានការលបាក។ នៅទីនេះ មានសាលារៀនតែពីរគត់ គឺមួយសម្រាប់សិស្សបឋម និងមួយសម្រាប់មតេយ្យ។ ការបាត់បង់ការសិក្សារបស់កុមារ បានក្លាយជាបញ្ហាធំសម្រាប់អាជ្ញាធរដែនដី។

/

/

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានពានរង្វាន់ តម្លៃ ៥១លានអឺរ៉ូ (ជាង ៦៨លានដុល្លារ) សម្រាប់កិត្តនាម “រដ្ឋធានីវប្បធម៌អឺរ៉ុប ២០១៣” គណកម្មការអភិវឌ្ឍក្រុង បានផ្ដោតការយកចិត្ត​ទុកដាក់ទៅលើការ​ពង្រីកវិស័យឧស្សាហកម្មច្នៃប្រឌិត ដូចជាតន្ដ្រី គំនូរ របាំ ភាពយន្ដ បច្ចេកវិទ្យាព័ត៌មាន និងទេសចរណ៍។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ជីវិតរស់​នៅ​​របស់​ប្រជាជន​ ​នៃ​​ប្រទេស​ដែល​បរាជ័យ​បំផុត​ ក្នុង​ពិភពលោក

ភរិយារាជបុត្រាឥណ្ឌា រស់នៅដោយកំសត់ ក្រីក្រ ក្នុងសំបុកកណ្ដុរ

ផ្ទះធ្វើអំពីលាមកគោ នៅភូមិក្រីក្របំផុត ក្នុងពិភពលោក

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖  Dailymail