ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយ នាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា មានឧបទ្ទេវហេតុគ្រោះថ្នាក់ធម្មជាតិ បាក់ដីមួយកន្លែងនៅក្នុងប្រទេសនេប៉ាល់ ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤ នាក់ ស្របពេលដែល ៩នាក់ផ្សេងទៀតបន្តបាត់ខ្លួន។

លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់លោក Purushottam Ghimire ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល បានបញ្ជាក់អោយដឹងផងដែរថា ក្រោយពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ធម្មជាតិលើកនេះ បានបណ្តាលអោយមនុស្សស្លាប់ ក៏ដូចជារងរបួស ផ្សេងនាក់ទៀតបន្តបាត់ខ្លួន នឹងរថយន្ត ៥ បានរងការខូចខាត នៅពេលមានការរអិលបាក់ដី នៅតាមបណ្តោយផ្លូង Mechi ដែលស្ថិតនៅក្នុងភូមិ Kilbung ភាគខាងកើតប្រទេសនេប៉ាល់។

គួររំឮកផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមានសមត្ថកិច្ចផងដែរ ដោយបានទៅដល់កន្លែងកើតហេតុ នឹងបានជួយសង្គ្រោះមនុស្ស ៨ នាក់ ស្របពេលដែលសាកសពមនុស្ស៤ នាក់ត្រូវបានអូសទាញចេញពីគំនរបាក់បែក៕
ដោយ ៖ វណ្ណៈប្រភព ៖ independent