នៅក្នុងជីវិតរបស់អ្នកសិល្បតែងតែជួបជាមួយនឹងបញ្ហាដែលធ្វើអោយមានភាពល្អក់កករក្នុងកិច្ចការហើយបញ្ហាខ្លះសឹងតែធ្វើអោយពួកគេបោះបង់ចោលសិល្បះ ។ ខាងក្រោមនេះជាពាក្យចចាមអារ៉ាមដែលគួរអោយរបស់អ្នកសិល្បះនៅអាស៊ី នេះជាភាគ ២ សំរាប់ភាគទី ១ សូមចុចទីនេះ ៖
-ល្បីថា Dicky Cheung កើតជំងឺមហារីក : Dicky Cheung តួរសំដែងល្បីក្នុងរឿងថាងចេង ទៅចំលងធ៌មនោះត្រូវបានពាក្យចចាមអារ៉ាមនិយាយថាមានជំងឺមហារីកទើប Dicky លេង ម៉ូតត្រង៉ោលរហូតមក ។ យ៉ាងណាក្តីលោកបានចេញមកអះអាងថាលោកមានសុខភាពល្អ ណាស់គ្មានជំងឺមហារីកអីទេ ។
-លឺថាលោក Lu Xialing Dong ស្លាប់ : តួរស៊ុនអ៊ូខុងកាលពីឆ្នាំ ១៩៨៦ ត្រូវបានគេនិយាយថា បានស្លាប់នៅមន្ទីពេទ្យ Tzu Chi ដោយរោគាពាធ នៅថ្ងៃទី ១២ ខែមិនា ២០១៣ នេះ។ ក្រោយមកគេឃើញលោកក្នុងកាសែតដោយមានការបកស្រាយថាលោកមិនបានស្លាប់ទេ ហើយកំពុងជាប់ថតរឿងថ្មីឈ្មោះ New Yen Tu Ly Tam ។
-តារាសំដែងក្បាច់គុន Jackie Chan ត្រូវបានពាក្យចចាមអារ៉ាមវាយប្រហារ ២ ដងកាល ពីឆ្នាំ ២០១១ នៅខែ មិនា នឹង ខែ សីហា តែលោកបានចេញមកបកស្រាយដោយសំលេង របស់គាត់ដើម្បីបញ្ជាក់ថាគាត់មិនអីទេ ។
-ពាក្យចចាមអារ៉ាមនៅក្នុង Twitter និយាយថា Lee Hyori ស្លាប់ដោយសារតែមានជំងឺផល្លួវ ដង្ហើម នាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងមានសុខភាពល្អណាស់ពេលនេះ៕
ដោយ ៖ លីលីប្រភព ៖ k14