ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ Asiana បានចំណាយសម្រាប់ការផ្សាយពាណិជ្ជ ជកម្មសុំទោសនៅក្នុងកាសែតចិន ដើម្បីផ្តល់ជូននូវការចូលរួមរំលែកមរណៈទុក្ខ ក្រោយពីបានជួប ឧបទ្ទេវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កាលពីថ្ងៃសៅរ៍កន្លងទៅ នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco ដែល បានសំលាប់អ្នកដំណើរជនជាតិចិនពីរនាក់សុទ្ធសឹងជាសិស្សឆ្នើមរបស់ចិន ខណៈ ១៨០ នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពី គេហទំព័រសារព័ត៌មាន បរទេស Chinadaily ។

កាសែតចិន Beijing Youth Daily និង Zhejiang Daily បានចុះផ្សាយសារលិខិតសរសរសុំទោស និងចូលរួមរំលែកទុក្ខដ៏ក្រោមក្រំមួយនេះ ជាភាសាចិន ដោយមានការសម្រួលក៏ដូចជាបកប្រែជាភាសាជាតិផងដែរថា ៖ សមាជិកបុគ្គលិក ពីក្រុមហ៊ុនអាកាសចរណ៍ Asiana សូមចូលរំលែកនូវមរណៈទុក្ខដ៏ក្រោមក្រំមួយនេះ ជាមួយនឹងគ្រួសារជនរងគ្រោះ ក្រោយពីបានបាត់បង់សមាជិក បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កាលពីថ្ងៃសៅរ៍កន្លងទៅ ។ ហើយពួកយើងនឹងប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជូយសង្គ្រោះបងប្អូន ដែលបានទទួលរងរបួសធ្ងន់ និងស្រាលក្នុងឧបទ្ទេវហេតុមួយនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Asiana ចង់បង្ហាញពីការអាណិតអាសូរបំផុត របស់យើង និងការសោកស្តាយ ជាមួយនឹងបទពិសោធន៍ដ៏អាក្រក់មួយ ចំពោះបងប្អូនប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន។ យើងពិតជាមានការសោកស្តាយជាខ្លាំង ក៏ដូចជាធ្វើការសុំទោសផងដែរ ទៅបងប្អូនអ្នកធ្វើដំណើរ នៃជើងហោះហើរ ២១៤ ក៏ដូចជា ក្រុមគ្រួសារជនរងគ្រោះចំពោះលទ្ធផល នៃការកើតមានឡើងនូវសោកនាដកម្មមួយនេះ៕
ដោយ ៖ ពិសីប្រភព ៖ chinadaily