ព័ត៌មានអន្តរជាតិ ៖ អ្នកស្រាវជ្រាវមកពី សារៈមន្ទីរប្រវត្តិសាស្រ្ត ធម្មជាតិរដ្ឋ Utah (Natural History Museum of Utah) បានអះអាងអោយដឹងថា ពួកគេបានរកឃើញនូវផូស៊ីលពូជសត្វដាយនូស័រប្រភេទថ្មីមួយ ដែលស៊ីរុក្ខជាតិជាអាហារ មានស្នែងវែង និងច្រមុះធំ នៅឯភាគត្បូងរដ្ឋ Utah សហរដ្ឋអាមេរិក នេះបើតាមដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស yahoo ។
An artist's rendition of Nasutoceratops (Lukas Panzarin)
ដោយមានឈ្មោះថា Nasutoceratops titusi គឺពាក្យដែលបានមកពី Nasutoceratops រួមផ្សំនឹងពាក្យ titusi ។ Nasutoceratops គឺមានន័យថា big-nose horned face.” ស្របពេលដែលពាក្យ titusi គឺបានមកពីឈ្មោះ បាសាណិភូតវិទូ (paleontologist) ឈ្មោះ Alan Titusដើម្បីជាការស្តែងអោយឃើញពីការគោរពនូវសមិទ្ធផលស្នាដៃ របស់គាត់នៅក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា ពូជសត្វដាយនូស័រប្រភេទថ្មីមួយនេះ ត្រូវបានគេបញ្ជាក់អោយដឹងថាវាមានភាពប្លែកទៅនឹងពូជសត្វដាយនូស័រផ្សងៗទៀត ខណៈវាមានស្នែងវែង និងច្រមុះធំជាងពូជសត្វដាយនូស័រធម្មតា។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល អះអាងបន្ថែមអោយដឹងផងដែរថា ពូជសត្វដាយនូស័រមួយប្រភេទថ្មីនេះ ត្រូវបានគេសន្មត់ថា មានជីវិតរស់នៅលើភពផែនដីនេះ តាំងពី ៧៦ លានឆ្នាំមុនមកម្ល៉េះ ៕
ដោយ ៖ មង្គលប្រភព ៖ yahoo