ព័ត៌មានអន្តរជាតិ ៖ ស្រ្តីស្រវឹងជោគពីររូប ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីអនុញ្ញាតអោយក្មេងប្រុសតូចវ័យ ១០ ឆ្នាំ បើកឡានជូនពួកគេទៅផ្ទះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។

width=428

បន្ទាប់ពីទទួលបានទូរស័ព្ទ​   ក្រុមមន្រ្តីប៉ូលីសមកពីរដ្ឋ​ Louisiana ​​ក៏បានចាប់ឃាត់ឡាននោះសាកសួរ ក៏បានរកឃើញថា  ក្មេងប្រុសតូចវ័យ  ១០ ឆ្នាំបើកឡាននោះទៅវិញ ។ ជីដូន ក្មេងប្រុសនោះ   ក៏ដូចជា ស្រ្តីម្នាក់ផ្សេងទៀត  រួមទាំងមានក្មេងម្នាក់ផ្សេងទៀត វ័យ ១៥ ឆ្នាំនោះ គេក៏ឃើញមានជិះនៅក្នុងឡាននោះផងដែរ។

ក្រោយពីចាប់ឃាត់ឡានសាកសួរ ស្រ្តីពីររូបនោះបាននិយាយបញ្ជាក់ថា បានជាពួកគាត់អោយក្មេងប្រុសវ័យ ១០ ឆ្នាំនោះបើកឡាន ក៏ព្រោះពួកគេស្រវឹងជោគខ្លាំងពេក។ លោកស្រី Brenda Byrd វ័យ ៥៤ ឆ្នាំ   និងលោកស្រី  Sheila Joiner វ័យ ៤៨ ឆ្នាំ  ត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ  ពីបទអនុញ្ញាតអោយអនិតិជន បើកបរទាំងមិនទាន់មានប័ណ្ណបើកបរផងនោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ