អន្តរជាតិ    បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មាន បរទេស អាស៊ីវ័ន កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា​ នារីស្រស់ស្អាតវ័យក្មេង មា្នក់ត្រូវបានរកអោយឃើញថា បានចាប់ថើប  ក៏ដូចជា អោបបុរសអនាថាម្នាក់នៅតាមផ្លូវសា ធារណៈយ៉ាងស្និទ្ធស្នាលជាទីបំផុត។

width=474

គួរបញ្ជាក់ផងដែរថា  ភ្លាមៗនោះ   ក៏មានតាមការប្រមាញ់រូបភាពស្និទ្ធស្នាលរបស់ពួកគេ ពីសំ ណាក់អ្នកថ្មើរជើងជាច្រើននាក់ផ្សេងទៀតផងដែរ​ ស្របពេលដែលមន្រ្តីប៉ូលីស បានសាកសួរ ពីទំនាក់ទំនងរបស់ពួកគេ ដើម្បីជ្រាបច្បាស់ ក្នុងគោលបំណងការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ នារីស្រស់ស្អាតវ័យក្មេងម្នាក់នោះ។

width=473

ក្រោយពីមានការសាកសួរ  ក្រុមមន្ត្រីប៉ូលីសបានបញ្ជាក់អោយដឹងថា  តាមពិតទៅបុរសដែល ជាជនអនាថារូបនោះ  គឺជាស្វាមីរបស់នាងនោះទេ  ហើយបើនិយាយពីអត្តសញ្ញាណ ក៏ដូចជា ទីលំនៅច្បាស់លាស់ និងមូលហេតុដែលស្វាមីរបស់នាងក្លាយជាជនអនាថានោះ  មិនត្រូវបានបញ្ជាក់ប្រាប់នោះទេ។

width=472

គួររំឭកផងដែរថា  ករណីខាងលើនេះ  បើតាមរបាយការណ៍បានកើតឡើងនៅតាមផ្លូវសាធារណៈ ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន