អន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសវ័យ ២៥ ឆ្នាំមួយរូប ត្រូវបានភ្នាក់ងារមានសមត្តកិច្ច ចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយឃើញថា គាត់បានលេបគ្រាប់ពេជ្រដល់ទៅ ២២០ គ្រាប់ចូលទៅក្នុងពោះ បំណងរត់គេចពន្ធចេញពីអាហ្វ្រិកខាងត្បូង។

គួរបញ្ជាក់ផងដែរថា ការចាប់ឃាត់ខ្លួនបុរសវ័យ ២៥ ឆ្នាំ មិនស្គាល់អត្តសញ្ញាណរូបនេះ អាចធ្វើទៅបាន បន្ទាប់ពីភ្នាក់ងារមានសមត្តកិច្ច បានរកឃើញនូវគ្រាប់ពេទ្យដល់ទៅ ២២០ គ្រាប់នៅក្នុងពោះ តាមរយៈការស្កេនរកអាវុធជាតិផ្ទុះ ឬក៏របស់របរខុសច្បាប់ផ្សេងៗនៅឯអាកាសយានដ្នានអន្តរជាតិ O.R. Tambo ក្រៅក្រុង Johannesburg ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយធ្វើការចាប់ឃាត់ខ្លួនបុរសនោះតែម្តង ខណៈដែលគាត់មានគោលដៅហោះទៅកាន់ក្រុង Dubai សហព័ន្ធអារ៉ាប់អេមីរេត៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ telegraph