ក្រុមគ្រួសារមួយបានត្រលប់មកផ្ទះរបស់ពួកគេដោយសុវត្ថិភាព ក្រោយពីត្រូវបានគេចាប់ជំរិត ដែលរឿងនេះបានកើតឡើងនៅក្នុងប្រទេសសិង្ហបុរី។
រឿងហេតុការណ៍នេះបានកើតឡើង អំឡុងពេលអាធ្រាត្រនៅពេលដែរស្រ្តីវ័យ ៣៧ ឆ្នាំម្នាក់ឈ្មោះ Rita Zahara បានបើកឡានដែលនៅក្នុងនោះរួមមាន ប្អូនស្រីម្នាក់ កូនស្រីរបស់នាង ២ នាក់ និង អ្នកបម្រើស្រីម្នាក់ បានបើកឡាននោះ ឈៀងចូលទិញផ្លែឈើនៅក្នុងហាងតូចមួយបន្ទាប់ ពីពួកគេត្រលប់មកពីកម្មវិធីជួបជុំក្រុមគ្រួសារ។
ជនរងគ្រោះ ពេលកំពុងផ្តល់់កិច្ចសំម្ភាសន៏
ស្រ្តីជាម្តាយ ចូលទៅទិញផ្លែឈើនៅក្នុងហាង ដោយទុកអោយប្អូនស្រីរបស់ខ្លួន និង កូនស្រី ២ នាក់រួមទាំងអ្នកបម្រើ នៅចាំក្នុងឡាន។ ភា្លមៗនោះ ក៏មានបុរសពីរនាក់ បានលេចមុខដោយពួកគេមានកាំភ្លើង និងអាវុធនៅក្នុងដែ ហើយគំរាមអោយពួកគេទាំងអស់នៅអោយស្ងៀម និងបានបើកឡានចេញទៅដោយសុវត្ថិភាព។
បន្ទាប់ពីស្រ្តីជាម្តាយទិញផ្លៃឈើរួច ខណៈ ពេលដែលដើរមកកាន់ឡានវិញ ក៏បានដឹងថា ឡានរបស់ខ្លួនបានបាត់់ និងបាន Call ទៅប្អូនស្រីរបស់ខ្លួនដែលនៅចាំក្នុងឡាននោះ រំពេចនោះបុរសម្នាក់ដែលជាអ្នកចាប់ជំរិតបានលើកទូរស័ព្ទ ហើយនិយាយគំរាមថា ពួកគេ ចង់បានលុយដែលនាងមានទាំងអស់ ហើយត្រូវជៀសវាងការផ្តឹងប៉ូលីស បើមិនដូច្នេះទេ គេនិងសម្លាប់ក្រុមគ្រួសាររបស់នាង។
ស្រ្តីរូបនោះក៏បានធ្វើការសំរេចចិត្តដោយធ្វើតាមអ្វីដែលវាចង់បាន ជៀសវាងការសម្លាប់សមាជិកណាមួយនៃក្រុមគ្រួសាររបស់គេ។ លុះក្រោយមក បុរសចាប់ជំរិតទាំងពីរនាក់នោះបានដោះលែងពួកគេ នៅលើផ្លូវស្ងាត់មួយ ហើយបើកឡានគេចខ្លួន ដែលនៅក្នុងនោះរូមមានទ្រព្យសម្បត្តិជាច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា ឡាន ក៏ដូចជាទ្រព្យសម្បត្តិដែលពួកគេបានយកទៅនោះ បើគិតជាទឹកប្រាក់ប្រមាណជាង $100,000 ស្របពេលដែលក្រុមភ្នាក់ងារប៉ូលីសបានបើកការស៊ីបអង្កេត ដើម្បីតាមចាប់ខ្លួន។
ដោយ ៖ រិទ្ធីប្រភព ៖ asiaone