ព័ត៌មានអន្តរជាតិ ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស   Spy  ដែលទើបតែបានចេញផ្សាយ  កាលពីពេលកន្លងទៅនេះ  អោយដឹងថា   មានការរៀបចំកម្មវិធីដ៏ភ្ញាក់ផ្អើលមួយសំរាប់ក្មេងៗសិស្សសាលាមួយកន្លែង នៅក្នុងប្រទេសថៃ នាឧកាសនៃថ្ងៃបុណ្យណូអែល ២៥ ធ្នូនេះ

គួរបញ្ជាក់ផងដែរថា កម្មវិធីដ៏ភ្ញាក់ផ្អើលសម្រាប់ក្មេងៗនាឧកាសថ្ងៃបុណ្យណូអែលនេះ គឺការរៀបចំអោយដំរីមួយក្បាល តុបតែងខ្លួនក្នុងឈុតគ្រីម៉ាស់ រួចធ្វើការចែកកាដូដល់ក្មេងៗដែលជាសិស្សសាលាមួយកន្លែងនៅក្នុងប្រទេសថៃនោះ។

width=487

បន្ទាប់ពីទទួលបានកាដូ   ដែលត្រូវបានចែកជូនដោយដំរីមួយក្បាល   គ្រងឈុតក្រហមឆ្អិននោះ ក្មេងៗពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន ។ ជ្រាបកាន់ច្បាស់ថាតើទិដ្ឋភាពរួមនាពេលនោះ មានភាពអធឹកអធមយ៉ាងណា តាមដានវីដេអូឃ្លីបខ្លីខាងក្រោមនេះទាំងអស់គ្នាណា ៖

ដោយ ៖ រិទ្ធីប្រភព ៖ Spy