តៃវ៉ាន់ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា មានឧបទ្ទេវហេតុគ្រោះធម្មជាតិ បានកើតឡើងនៅឯប្រទេសតៃវ៉ាន់ កាលពីយប់មិញ ពោលគឺ រញ្ជូយធរណី ដែលមានកំលាំងដល់ទៅ៦,១ រ៉ិចទ័រ និងបានបណ្តាលអោយមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា គ្រោះរញ្ជូយដីលើកនេះ មិនត្រឹមតែបានសម្លាប់មនុស្សម្នាក់ អោយស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ តែក៏បានធ្វើអោយមនុស្ស១៩ នាក់ផ្សេងទៀត បានរងរបួស ស្របពេលដែលទ្រព្យសម្បត្តិមួយចំនួន ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ៕
ដោយ ៖ ពិសីប្រភព ៖ CNN