ចាប់តាំងពីថ្ងៃដែលមានទូរស័ព្ទប្រើប្រាស់ជាលើកដំបូង ការទាក់ទងគ្នារបស់មនុស្សយើងកាន់តែងាយស្រួលឡើងជាងពេលណាៗទាំងអស់។ ដូច្នេះតាំងពីពេលមានទូរស័ព្ទចេញលក់ឲ្យប្រើប្រាស់ជាលើកដំបូងរហូតមកដល់ពេលនេះ តើប្រិយមិត្តទាំងអស់គ្នាមានបានដឹងទេថា ទូរស័ព្ទណាខ្លះដែលលក់ដាច់បានច្រើនជាងគេបំផុតនៅក្នុងចក្រវាលយើងនេះ?

ខាងក្រោមនេះគឺជា 5ទូរស័ព្ទដែលលក់ដាច់បានច្រើនជាងគេបំផុតតាំងពីពេលមានទូរស័ព្ទប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ សូមតាមដានអានទាំងអស់គ្នា !

5. iPhone 4S

/

iPhone 4S ជាឧបករណ៍ទទួលបានជោគជ័យបំផុតរបស់ Apple គិតមកដល់បច្ចុប្បន្ននេះ។ស្មាតហ្វូននេះបានក្លាយជាស្មាតហ្វូនពេញនិយមបំផុតរបស់មនុស្សរាប់សិបលាននាក់ទូទាំងពិភពលោក។
ចំនួនដែលលក់បាន: 37 លានគ្រឿង
4. Nokia 3310
/
Nokia 3310 ជាទូរស័ព្ទមួយគ្រឿងដែលល្បីល្បាញខ្លាំងសំរាប់អ្នកប្រើប្រាស់នៅអឺរ៉ុប និងអាស៊ីសូម្បីតែ Nokia ក៏មិនដឹងថាហេតុអ្វីបានជា 3310 លក់ដាច់ដល់ថ្នាក់ហ្នឹង។
 
ចំនួនដែលលក់បាន: 126 លានគ្រឿង
3. Motorola RAZR V3
/
រហូតមកដល់ពេលនេះ Motorola V3 មនុស្សជាច្រើននៅតែចងចាំឈ្មោះរបស់ទូរស័ព្ទមួយនេះបើទោះជាវាបានបង្ហាញខ្លួនអស់រយះពេល10 ឆ្នាំហើយក៏ដោយ។ ចំនុចពិសេសរបស់ទូរស័ព្ទមួយនេះ គឺមានបំពាក់កាមេរ៉ាថតរូប រចនាម៉ូដស្តើង និងចំនុចមួយចំនួនផ្សេងទៀត។
ចំនួនដែលលក់បាន: ជាង 130 លានគ្រឿង
2. Nokia 3210
/
ជាទូរស័ព្ទរបស់ Nokia មួយទៀតដែលបានលោតចូលតារាងទូរស័ព្ទដែលលក់ដាច់បំផុតចក្រវាល។បើទោះជាមានការរចនាម៉ូដចម្លែកបើប្រៀបជាមួយទូរស័ព្ទបច្ចុប្បន្ន ប៉ុន្តែកាលពីឆ្នាំ1999 ពេលដែល 3210 បង្ហាញខ្លួន ការរចនាម៉ូដបែបនេះត្រូវបានគេវាយតំលៃថា ស្អាត និងអស្ចារ្យ។
ចំនួនដែលលក់បាន: ជាង 160 លានគ្រឿង
1. Nokia 1100
/
Nokia ទៀតហើយ 1100 អាចនិយាយបានថាជាទូរស័ព្ទដែលសាមញ្ញបំផុតក្នុងចក្រវាលយើងនេះ។វាទទួលបានការចាប់អារម្មណ៍រាប់រយលាននាក់ពីសំណាក់អ្នកប្រើប្រាស់ ព្រោះតែភាពសាមញ្ញ និងភាពរឹងមាំរបស់វានេះ។
 
ចំនួនដែលលក់បាន: 250 លានគ្រឿង
ដោយ៖ សិលាប្រភព៖ k14