ភ្នំពេញៈ ក្រោយពីតារាសម្តែង ស្រីស្អាត សម្បុរសកូនកាត់ចិន កញ្ញា ជួប ស្រីពៅ ហៅ ណាណា បានបង្ហាញមុខគូស្នេហ៍ ជាសាធារណៈ នៅលើបណ្តាញសង្គម Facebook រួចមក មិនទាន់បានប៉ុន្មាន ដង្ហើមផង នាងនិងគូស្នេហ៍ ក៏បានដឹកដៃគ្នា អូសវ៉ាលីឡើងយន្តហោះ ទៅដើរលេង ស្ងាត់ៗ នៅប្រទេសថៃ តែពីរនាក់ បង្កើនភាពផ្អែមល្ហែម ជាមួយគ្នាកាន់តែខ្លាំងជាងមុន ។
តារាសម្តែងចំណូលថ្មី ស្រស់សោភា កញ្ញា ណាណា បានសម្រេចចិត្តបើកចំហរ ពីទំនាក់ទំនងស្នេហា ក្រៅឆាករបស់នាង ជាមួយបុរសកំពូលស្នេហ៍ ដោយជារឿយៗ គេតែងតែឃើញ ពួកគេទាំងពីរ បណ្តើរគ្នាចូលរួមកម្មវិធី មិត្តភក្តិជាច្រើន ។ មិនតែប៉ុណ្ណោះថ្មីៗនេះ តារាសម្តែងមួយគូនេះ ក៏បានដឹកដៃគ្នា ឡើងយន្តហោះ ចេញទៅដើរលេង សាងភាពផ្អែមល្ហែមស្ងាត់ៗ តែពីរនាក់នៅក្រៅប្រទេស គេចវេសពីក្រសែភ្នែក អ្នកសារព័ត៌មានក្នុងស្រុក ព្រោះតែនាងមិនចង់ មានព័ត៌មាន ចុះផ្សាយពីរឿង ឯកជនរបស់នាង ។
ចំណងស្នេហា ដែលកើតចេញពី ការស្រឡាញ់ យល់ចិត្តថ្លើមគ្នា រវាងស្រី ស្អាត ណាណា ជា-មួយគូស្នេហ៍ បានធ្វើឲ្យ ទស្សនិកជនមួយចំនួនគិតថា ពួកគេទាំងពីរនាក់ ចេញទៅដើរកម្សាន្ត នៅក្រៅប្រទេស ប្រហែលជាមកពី ពួកគេទាំងពីរ ចង់មាន ពេលវេលាផ្ទាល់ខ្លួន ទៅដើរលេងជាលក្ខណៈជីវិតឯកជន មិនចង់មានការរំខាន ឬក៏តាមដានពីក្រសែភ្នែក សម្លឹង មើលពួកគេគ្រប់ពេលនោះទេ ។
បើគិតមកដល់ពេលពេលនេះ តារាសម្តែង រូបស្រស់សោភា ណាណា នៅមិនទាន់បង្ហាញពីគម្រោងរៀបការ ជាមួយគូស្នេហ៍របស់នាងនៅឡើយទេ ព្រោះពួកគេទាំងពីរ ចង់ទុកពេលសម្រាប់ មើលចិត្តថ្លើមគ្នា ស្វែងយល់ពីគ្នាឲ្យកាន់តែ ច្រើនជាងមុន ហើយថា មិនត្រូវទុកយូរទៀតទេ គូស្នេហ៍មួយគូនេះ អាចមានដំណឹងល្អ ដើរចែកធៀបការក្នុង ពេលឆាប់ៗនេះក៏ថាបាន៕



ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល