ម៉ូតូ Kymco គឺជាប្រភេទម៉ូតូអូតូ ឬ ដែលគេស្គាល់ថា ជាម៉ូតូកូនទា ម៉ូដែលថ្មី ឆ្នាំ២០១៤ មានរូបរាងដ៏ស្រស់ស្អាត និងទាក់ទាញបំផុត សំរាប់មិត្តយុវវ័យនាសម័យទំនើបនេះ។ ម៉ូតូកូនទាគឺជាប្រភេទដែលកំពុងតែមានការពេញនិយមនិងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យ ជាពិសេស នៅក្នុងសង្គមកម្ពុជាបច្ចុបប្បន្នតែម្តង។
ម៉ូតូ Kymco ត្រូវបានតុបតែងនិងរចនាម៉ូដឡើងយ៉ាងល្អឥតខ្ចោះដែលបានបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ៤៩,៥សេសេ មានភ្លើងស៊ីញ៉ូមុខក្រោយ ភ្លឺចែងចាំង បំពាក់ប្រព័ន្ធភ្លើងLED អាចបំភ្លឺផ្លូវបានច្បាស់ល្អនៅពេលយប់ អមជាមួយនឹងសំបកកង់ស្ពតស្វិតមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវប្រកបដោយសុវត្ថិភាពខ្ពស់ និងមានតម្លៃ ២,៨៤៥ដុល្លារ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed