ពិធីបុណ្យ គូរគំនូរលើរាងកាយ International Body Painting Festival កំពុងត្រូវបានធ្វើឡើង
នៅ Daegu កូរ៉េខាងត្បូង។ នៅទីនេះ ក្រុមវិចិត្រករ ត្រូវបានគេអនុញ្ញាតអោយបញ្ចេញគំនិតច្នៃប្រឌិត គូរគំនូរនៅលើរាងកាយនារីម៉ូដែល។
នៅក្នុងពិធីពិធីបុណ្យ គូរគំនូរលើរាងកាយ អន្ដរជាតិនេះ នារីអ្នកបង្ហាញម៉ូដស្រាត ត្រូវបានគេអនុញ្ញាត ហើយវាក្លាយជាព្រឹត្តិការណ៍ស្របច្បាប់មួយ។ នារីអាក្រាតកាយទាំងឡាយ បានក្លាយជាស្នាដៃគំនូររបស់ក្រុមវិចិត្រករនានា មកពីជុំវិញពិភពលោក។
ក្រុមវិចិត្រករដែលចូលរួមក្នុងពិធីនេះ នឹងត្រូវឆ្លងកាត់ ៣ដំណាក់កាល រួមមាន ការប្រកួតផ្នែករូប ការគូរគំនូរពេញរាងកាយ និងគូរលើផ្ទៃមុខ។ ពួកគេមិនត្រឹមតែគូរលើរាងកាយរបស់នារីអ្នកម៉ូដែលនោះទេ ប៉ុន្ដែពួកគេក៏អាចប្រើប្រាស់សម្លៀកបំពាក់ ប្រដាប់តុបតែងនានាដើម្បីបង្កើតជាស្នាដៃដោយឡែករបស់ខ្លួនផងដែរ៕






ដោយ ៖ សូរីយ៉ាប្រភព ៖ IF