កំពូលតារាម៉ូដែល នាង Cara Delevingne , Miranda Kerr ឬ Chanel Iman ជាដើម តែងចូលចិត្តស្លៀកពាក់បែបស្ដ្រីទាន់សម័យ និងប្លែកភ្នែក ដើរកំសាន្ដក្រុង។

/“កំពូលតារានៃឆ្នាំ ២០១២” នាង Cara Delevingne បានបញ្ចេញភាពលេចធ្លោរបស់ខ្លួន នៅពេលប្រើប្រាស់អាវយឹតក្រឡា និងអាវរងាស្បែកពណ៌ខ្មៅ ខោខៅប៊ោយពណ៌. ស។ លេចធ្លោជាងគេ គឺស្បែកជើងមានរាងមាំមួនពណ៌ខ្មៅរបស់នាង។

/ត្រូវបានគេស្គាល់ថា ជា “ក្សត្រីម៉ូដែលលំហែកាយ” កំពូលតារាបង្ហាញម៉ូដដ៏ស្រស់ស្អាត គឺនាង Miranda Kerr តែងត្រូវបានគេគាំទ្រ ជាមួយនិងសម្លៀកបំពាក់ថ្លៃថ្នូ និងមានផាសុខភាព។ នៅក្នុងឈុតរ៉ូបឆែកបិទឡេវពណ៌ស៊ីជំពូ រួមនិងវ៉ែនតា៥ជ្រុង Miranda Kerr មើលទៅដូចជានារីវ័យក្មេង ឬជាកូនរបស់ឥស្សរជនល្បីឈ្មោះ។

 

/ស្រីស្អាត Karolina Kurkova ប្រើប្រាស់ blazer និងកាបូបដែលមានរូបលេចធ្លោ ដើម្បីជួយលើកសម្រាស់របស់ខ្លួន ឱ្យមានភាពទាក់ទាញជាងមុន។

/Lily Aldridge mix អាវសាមិសពណ៌លឿង ជាមួយខោស្បែករឹបពណ៌ខ្មៅ កាបូបពណ៌ខ្មៅ និងស្បែកជើងពណ៌ខ្មៅ។

 

/Doutzen Kroes ជ្រើសរើសឈុតពណ៌ខៀវ និងស្បែកជើងពណ៌ខ្មៅដ៏មាំមួន ដើម្បីដើរកំសាន្ដក្រុង។

 

/ប្លែកភ្នែកពីគេ គឺ Chanel Iman  នាងស្លៀកខោខៅប៊ោយ ស្បែកជើងកវែងពណ៌ខ្មៅ និងអាវរងាស្បែកចងចង្កេះ។

/កំពូលតារាម៉ូដែលដើមទ្រូងស្អាត នាង Lara Stone ប្រកបដោយភាពទាក់ទាញ ក្នុងអាវយឹតពណ៌ខៀវក្រមៅ អាវធំស្ដើង និងខោរឹបខ្មៅដ៏អាថ៌កំបាំង។

ដោយ ៖ តារាប្រភព ៖ Wenn, GLM