ព័ត៌មានអន្តរជាតិ ៖ សិស្សសាលា ១៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេល៤ នាក់ផ្សេងទៀតបានបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះអគ្គីភ័យមួយបានឆាបឆេះសាលាមួយកន្លែងនាវេលាមុននេះបន្តិច ពោលគឹវេលាទាបភ្លឺម៉ោង ៣ ឈានចូលថ្ងៃអង្គារនៅឯប្រទេស មីយ៉ាន់ម៉ា។

width=456

លើសពីនេះទៅទៀត  បើយោងតាមសេចក្តីរាយការណ៍   ពីគេហទំព័រផ្លូវការ  របស់កងកម្លាំងប៉ូលីសរបស់ប្រទេសនេះ បានអោយដឹងថា   សិស្សសាលាទាំង  ១៧ នាក់នោះ  កំពុងតែលង់លក់អំឡុងពេលនៃការកើតមានឡើងគ្រោះអគ្គីភ័យមួយនេះ ហើយបើនិយាយពីមូលហេតនៃការឆាបឆេះ ប្រភពដដែលបញ្ជាក់ថា  មកពីការទុស្សេខ្សែភ្លើង  បន្ទាប់ពីឧបករណ៍បំលែងអគី្គសនីកើនកម្តៅខ្លាំងពេក៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN