Jacqueline Holden អាយុ ៣៧ឆ្នាំ និង Sam Rowan អាយុ ២២ឆ្នាំ បាននាំគ្នាផឹកស្រា ពេញមួយថ្ងៃ ស្រវឹងជោគជាំ មុននឹងធ្វើសកម្មភាព រួមភេទតាមមាត់ នៅស្ថានីយ៍ រថយន្តក្រុង និងរថភ្លើងនៅ Barnsley, Nam Yorkshire កាលពីម៉ោងជាង ៩ យប់ នៅថ្ងៃមួយ កាលពីខែឧសភា។ សកម្មភាពរបស់ពួកគេត្រូវបាន ក្រុមយុវជន ដែលនៅជុំវិញនោះ ជាច្រើននាក់ បានឃើញ និងថតរូប​ ថតវីដេអូ តាមទូរស័ព្ទ។

ពួកគេទាំងពីរនេះ មានភាពភ័យខ្លាច បន្ទាប់ពីពួកគេ បានស្វាងស្រាមកវិញ។ លោកចៅក្រមJohn Foster បានហៅសកម្មភាពរបស់គូស្នេហ៍មួយគូនេះថា ជាទង្វើគួរឲ្យស្អប់ខ្ពើម និងត្រូវជាប់ទោស ដេកគុក ម្នាក់ៗចំនួន ១០ សប្តាហ៍ ដើម្បីជាសារគំរាមកុំឲ្យអ្នកដទៃផ្សេងទៀត យកតម្រាប់តាម។

/

ដំបូងឡើយ Holden បានប្រកែកថា មិនបានធ្វើអំពើខុសឆ្គងណាទេ ពេលចាប់ខ្លួន។ នាងបាននិយាយថា នាងមិនដែលថ្លើមធំ ហ៊ានធ្វើការរួមភេទ នៅទីសាធារណៈឡើយ។ លោក Philip Howard មេធាវីការពារក្តីរបស់ Holden បានឲ្យដឹងថា ជាធម្មតា Holden តែងតែប្រាប់ទៅប៉ូលិសនៅពេលនាងបានឃើញ គូស្នេហ៍ណា ធ្វើការរួមភេទតាមមាត់ នៅទីសាធារណៈ ទៀតងផង។

ខាង Rowan បាននិយាយទៅកាន់តុលាការថា គាត់មានរោគសញ្ញា Asperger និងបញ្ហាមួយចំនួនទៀត ដែលជះឥទ្ធិពលដល់សង្គម។ ទីបំផុត អ្នកទាំងពីរក៏ទទួលស្គាល់ថា ខ្លួនបានធ្វើទង្វើមិនគប្បី នៅទីសាធារណៈ មែន៕

ដោយ៖ សិលាប្រភព៖ VE