តូខ្យូ៖ ជប៉ុន បានប្រារព្ធពិធីរំលឹកខួប ៦៧ឆ្នាំ  នៃការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៤៥ មកលើប្រទេសជប៉ុន កាលពីព្រឹក ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១២។

យោងតាមបណ្តាញសារពត៌មាន   chinadaily បានឱ្យដឹងថា  មានមនុស្សរាប់ម៉ឺននាក់ បាន ទៅចូលរួមពិធីរំលឹកខួបប្រចាំនេះ នៅឧទ្យានជាតិ  Hiroshima Peace Memorial Park ដើម្បី គោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះ ១៤០,០០០នាក់    ដែលបានសម្លាប់ដោយការទម្លាប់គ្រាប់បែករបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៤៥។

នាយករដ្ឋមន្ត្រីជប៉ុន លោក Noda Yoshihiko បានថ្លែងក្នុងពិធីរំលឹកខួបថា រដ្ឋាភិបាលជប៉ុននឹងបន្តធ្វើពិធីរំលឹកខួបនេះ ជារៀងរាល់ឆ្នាំ ដើម្បីពិភពលោក ដឹងថាប្រជាពលរដ្ឋជប៉ុនគឺជាអ្នករងគ្រោះ និងឈឺចាប់បំផុត ដោយសារការទម្លាប់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក៕

width=456width=456

width=462

width=457

width=456ការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក   ក្នុងឆ្នាំ ១៩៤៥  មកលើប្រទេសជប៉ុន

ដោយ៖ វណ្ណៈប្រភព៖ chinadaily