ជំងឺផ្តាសាយ និង ជំងឺគ្រុនផ្តាសាយ ជាប្រភេទជំងឺ ដ៏ធម្មតា ដែលអាចកើតមាន លើមនុស្សគ្រប់រូប បានយ៉ាងងាយស្រួល នៅពេលដែល ទទឹកខ្លួន យូរពេក ដោយសារទឹកភ្លៀវ ឬ បណ្តាលមកពី ការបម្រែបម្រួល នៃអាកាសធាតុត្រជាក់។
តើលោកអ្នកមានវិធីណាល្អ សំរាប់ព្យាបាលជំងឺផ្តាសាយ និង ជំងឺគ្រុនផ្តាសាយ ដែរ ឬទេ?ខាងក្រោមនេះ ជាប្រភេទអាហារក្តៅ មួយចំនួន អាចព្យាបាលជំងឺផ្តាសាយ និង ជំងឺគ្រុនផ្តាសាយ បានយ៉ាងមានប្រសិទ្ធិភាព៖

១/ស៊ុបមាន់៖ ជាប្រភេទអាហារម្យ៉ាង មានផ្ទុកនូវសារធាតុ មេនិស៊ីលីន ដែលជួយធ្វើឱ្យមានកំលាំង ជួយកំចាត់ការស្ទះផ្លូវដណ្តើម និង ជួយព្យាបាលជំងឺផ្តាសាយ បានយ៉ាងល្អ។(ស៊ុបមាន់ ត្រូវមានបន្លែ ដូចជា៖ ខ្ទឹមបារាំង និង ខ្ទឹមស)
២/ អាហារក្តៅ និង ហិរខ្លំាង៖ ប្រភេទអាហារដែលក្តៅ និង មានរស់ជាតិហិរខ្លាំង ផ្សំជាមួយនឹងគ្រឿងផ្សំ ដូចជា៖ ខ្ទឹមស រំដេង ម្ទេស និង ដែលមានរស់ជាតិហិរ ផ្សេងទៀត ពីព្រោះ សារធាតុហិរទំាងនោះ អាចជួយឱ្យ លោកអ្នក ដកដណ្តើម បានស្រួល មានកំលាំងនិង ជួយកំចាត់នូវ ជំងឺផ្តាសាយធំ។
៣/ ប្រភពអាហារ ដែលសម្បូរណ៍ វីតាមីន ស៊ី៖ ជាប្រភព អាហារ ដែលអាច ជួយឱ្យលោកអ្នក មានថាមពលខ្លាំងខ្លា និង ការពារ មិនឱ្យមាន ជំងឺផ្តាសាយ ថែមទៀតផង។ប្រភេទអាហារទាំងនោះ មាន៖ ផ្លែក្រូច ដំឡូងបារំាង ម្រេចបែតង ស៊្តូបឺរី និង ផ្លែម្នាស់៕
ដោយ៖ វណ្ណៈប្រភព៖ ivillage