អាមេរិក៖ តាមការអោយដឹង របស់ភ្ងៀវទេសចរណ៍ ដែលបានបើកទូកក្ដោងក្នុងសមុទ្រ San Luis Obispo រដ្ឋកាលីហ្វូញ៉ា កាលពីថ្ងៃ អាទិត្យ ទី១៩ សីហា កន្លងទៅនេះ គឺមានត្រីបាឡែនដ៏ធំមួយបានងើបក្បាល ដែលធ្វើអោយផ្អើលដល់មនុស្សម្នា និងសត្វស្លាបសមុទ្រទាំងអស់ផងដែរ។
Reteree Bill Bouton ដែលជាអ្នកទេសចរណ៍មាត់សមុទ្រ បាននិយាយថា ខណៈពេលដែលគាត់ និងភ្ងៀវទេសចរណ៍ដ៏ទៃទៀត កំពុងតែកំសាន្ដលែងលើផ្ទៃទឹក ស្រាប់តែមានត្រីបាឡែនដ៏ធំមួយងើប ដែលបណ្ដាលអោយផ្អើអស់មនុស្សម្នា សត្វទាំងឡាយ។
តាមការអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា ត្រីបាឡែនដ៏ធំនេះ គឺមានទំហំប្រហែលពី ១២- ១៦ ម៉ែត្រ និងទំងន់ដល់ទៅ ៣៦,០០០ គីឡូក្រាមឯណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្រ្ដបានបង្ហាញដែរថា ត្រីបាឡែននេះ គឺមានអាយុមិនតិចជាង ១០០ ឆ្នាំនោះទេ។
ដោយ៖ នារីប្រភព៖ dailymail