កូរ៉េខាងជើង ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ   របស់ទីភ្នាក់ងារសារព័ត៌មានបរទេស      CNN  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ  បានគូសបញ្ជាក់អោយដឹងថា កូរ៉េខាងជើង បានដកម៉ីស៊ីល Musudan ចេញពីមូលដ្ឋានទ័ពរបស់ខ្លួនហើយនៅភាគខាងកើតប្រទេស ហើយត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុកជាផ្លូវការហើយ។

គួររំឭកផងដែរថា ការលើកឡើងខាងលើនេះវាគឺជាការបញ្ជាក់អះអាងជាផ្លូវការរបស់សហរដ្ឋអាមេរិកផងដែរ  ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភពីអនាគតរបបម៉ីស៊ីលរបស់ប្រទេសនេះ។

width=441

កាលពីសប្តាហ៍កន្លងទៅ   កាលពីខែមុន  កូរ៉េខាងជើង  ជារៀងរាល់ថ្ងៃតែងតែមានសកម្មភាពអសកម្ម ដោយមានការគំរាមគំហែងខាងកងកម្លាំងប្រដាប់អាវុធ គោលបំណងដើម្បីសម្តែងភាពខ្លាំងរបស់ខ្លួន ទៅកាន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា       វោហាសាស្រ្តកូរ៉េខាងជើង  កាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ   បានបោះឆ្នោតនៅក្នុងខែមីនាកន្លងទៅ  ដើម្បីដាក់ទណ្ឌកម្មលើរបបនេះ  និង  ទទួលយកការហ្វឹកហាត់ផ្នែកយោធា អាមេរិកកូរ៉េខាងត្បូង ក៏ដូចជានៅក្នុងតំបន់៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN