ថ្មីៗក្រុមហ៊ុនមួយនៅប្រទេស Netherland ធ្វើការសិក្សាសាងសង់ផ្លូវពិសេសមួយដែលអាចមានសម្ថភាពធ្វើឲ្យមានពន្លឺនៅពេលយប់ អាចព្យាករណ៍អាកាសធាតុបាន និងអាចសូម្បីតែសាកអាគុយឡានដែលដើរដោយអគ្គិសនី។
ផ្លូវនេះនឹងត្រូវដំណើរការនៅឆ្នាំក្រោយនេះតទៅ។ ផ្លូវដ៏ឆ្លាតវៃនេះ គឺជាបច្ចេកវិទ្យាចុងក្រោយទំនើបមួយដែលមានផ្តលនូវសុវត្ថិភាពអ្នកបើកបរ។
នៅពេលដែលឡានដែរដើរដោយអគ្គិសនីអស់អាគុយ លោកអ្នកអាចសាកវាវិញបានដោយគ្រាន់តែបើកបរលើផ្លូវពិសេសនេះតែប៉ុណ្ណោះ។ ចំណែកឯប្រព័ន្ធពន្លឺវិញ ផ្លូវនេះបានបំលែងថាមពលពន្លឺព្រះអាទិត្យឲ្យក្លាយទៅជាថាមពលពន្លឺសំរាប់បំភ្លឺដល់អ្នកបើកបរនៅពេលយប់បាន។ បច្ចេកវិទ្យាដ៏ពិសេសជាងនេះទៅទៀតនោះ គឺគេនឹងអភិវឌ្ឍផ្លូវនេះឲ្យចេះប្រែពណ៌នៅពេលមានអាកាសធាតុក្តៅ ឬត្រជាក់បានថែមទៀតផង៕



ដោយ៖ វិនដូ
ប្រភព៖ dailymail