កូរ៉េខាងត្បូង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯប្រទេសកូរ៉េខាងត្បូងឯណ្ណោះវិញ គឺគេបានផលិតរថនយន្ដដ៏តូចបំផុត ពោលគឺរថយន្ដតូចនោះ មានរាងតូចស៊ុតសត្វអញ្ចឹង (ពងក្រពើជាដើម)។

តាមការអោយដឹងពីពត៌មានប្រចាំក្នុងទីក្រុងសេអ៊ូល បានចុះផ្សាយថា រថយន្ដចម្លែក ដែលមានរាងដូចស៊ុតសត្វនេះ គឺមានឈ្មោះថា E4U ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុនផលិតរថយន្ដ Nikkei Tech-On (Hyundai) ប្រចាំក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។

ប្រភពពីខាងក្រុមហ៊ុនបានអោយដឹងថា រថយន្ដតូចមួយនេះ គឺមានកង់ក្រោយពីរ និងមានកង់ធំល្មមមួយ នៅពីខាងក្រោម សរុបគឺមានកង់បី។ ក្រុមហ៊ុនបានបន្ថែមថា ពេលនេះគឺក្រុមហ៊ុនបានដាក់តាំងបង្ហាញវា ដើម្បីអោយមនុស្សបានឃើញ និងចូលមកទិញយកទៅប្រើប្រាស់ក្នុងការកាត់បន្ថយ ការជិះរថយន្ដធំ ដែលជាការបង្កភាពស្ទះចរាចរណ៍ក្នុងទីក្រុង។នេះជាវីដេអូក្លីប សូមចុចមើល៕
ដោយ៖ ណារិន្ទប្រភព៖ dailymail