បើទោះជាស្ថិតក្នុងស្ថានភាពបែបណា ជីវភាពបែបណា បើទោះជាអ្នកសុំទាន ជនអនាថារឺជនវិកលចរិតក៏ដោយ អោយតែកើតមកជាមនុស្សពូកគេសុទ្ធតែមានតំលៃជាមនុស្សដែលគប្បីយើងទាំងអស់គ្នាត្រូវមានសីលធម៌ មិនត្រូវមើលងាយ សម្តែងនូវទង្វើអសីលធម៌ទៅលើពួកគេឡើយ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលត្រូវបានគេបង្ហោះចូលក្នុងអ៊ីនធឺណែតបានបង្ហាញពីទង្វើដ៏សែនអសីលធម៌របស់ក្មេងប្រុសម្នាក់ ទៅលើបុរសអនាថាម្នាក់ដែលកំពុងតែសម្រាន្តនៅតាមទីសាធារណៈនៅទីក្រុង Toronto នៃប្រទេសកាណាដា ។

ក្មេងទំនើងឈរនោមដាក់បុរសអនាថា ដែលសម្រាន្តនៅទីសាធារណៈ
ក្មេងប្រុសម្នាក់នោះបានដើរទៅបាញ់នោមដាក់បុរសអនាថាគ្មានផ្ទះសម្បែងម្នាក់ ដែលគាត់កំពុងតែសម្រាន្តលក់ ហើយទង្វើនេះត្រូវបានគេចាត់ទុកថាជាទង្វើដ៏អាក្រក់បំផុត និងទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ិនធឺណែតជាច្រើនផងដែរ ។
សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូក្មេងទំនើង អសីលធម៌ នោមដាក់បុរសអនាថាសម្រាន្តនៅទីសាធារណៈ
ទង្វើបែបនេះគឺសម្តែងចេញនូវភាពអសីលធម៌ ភាពរើសអើសមនុស្សយ៉ាងខ្លាំងជាទីបំផុត បើទោះជាគាត់ជាជនអនាថាក៏ដោយ តែគាត់ក៏នៅតែមានតំលៃជាមនុស្សដូចយើងទាំងអស់គ្នាដែរ។ ក្នុងនាមយើងជាកូនខ្មែរ និងកាន់ព្រះពុទ្ធសាសនា សូមកុំធ្វើនូវទង្វើបែបនេះ សូមចៀសវាងឲ្យឆ្ងាយ ដោយចូលរួមលើកកំពស់តំលៃមនុស្សជាតិដូចគ្នាទាំងអស់គ្នាណា៕
ដោយ៖ សិលាប្រភព៖ youtube