កាលពីពេលថ្មីៗនេះ នៅលើគេហទំព័រវៀតណាមបានផ្សាយនូវព័ត៌មានវីដេអូមួយស្តីពីការលួចម៉ូតូស៊េរីទំនើបដែលកើតឡើងនៅក្នុងប្រទេសនេះផ្ទាល់ ដោយការកាច់សោរ.ក យ៉ាងជំនាញ។

រូបភាពថតពី វីដេអូកាមេរ៉ាសុវត្ថិភាព
នៅក្នុងវីដេអូនេះ គឺចោរវ័យក្មេងម្នាក់ស្លៀកពាក់ស្អាតបាត បានធ្វើសកម្មភាពលួចម៉ូតូដោយកាច់សោរ.ក ម៉ូតូដែលចតចោលយ៉ាងប្រហែសនៅមុខផ្ទះ ក្នុងផ្លូវតូចឌឿងហែមមួយ។ បានជាថាប្រហែស ព្រោះថាចោរនេះបានប្រើពេលយូរគួរសមដល់ទៅជាង ៦នាទីដែរ ដោយដើរចុះដើរឡើង ប្តូរសោរពីមួយទៅមួយច្រើនកូនសោរដែរ ក្នុងការកាច់នោះ តែម្ចាស់នៅតែមិនដឹងអ្វីទាំងអស់ រហូតដល់ចោរបញ្ឆេះម៉ូតូជិះទៅដោយសុវត្ថិភាពហើយ ក៏នៅតែមិនដឹង។
សូមទស្សនាវីដេអូនៃការកាច់សោរម៉ូតូ ខាងក្រោមនេះទាំងអស់គ្នា!
តាមរយះវីដេអូនេះផងដែរ Camnews សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូមប្រយែងប្រយ័ត្នឲ្យខ្លាំងបំផុតនៅពេលចត ទុកដាក់ម៉ូតូរបស់ខ្លួនដោយឧស្សាហ៍មើលម៉ូតូរបស់ខ្លួនផង ព្រោះថាបើអាងតែសោរ.ក រឺសោរផ្សេងទៀតដែលយើងទិញមកចាក់បន្ថែមលើម៉ូតូរបស់យើងក៏មិនអាចទុកចិត្តថាមានសុវត្ថិភាពដែរ ព្រោះពួកអាចោរឥឡូវនេះវាជំនាញណាស់ សោរប្រភេទណាក៏វាកាត់ និងកាច់បាន ដោយប្រើពេលមិនយូរឡើយ។ ដូច្នេះសូមកុំប្រហែសឲ្យសោះ ដើម្បីកុំឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ដែលខំធ្វើការសន្សំប្រាក់លំបាកណាស់ ទម្រាំទិញបានមកជិះ៕
ដោយ៖ សិលាវីដេអូ៖ youtube